លោក សុខ រ៉ាស៊ី លើកឡើងបែបនេះ ក្រោយករណីអ្នកយកឆ្កែគេត្រូវបានដោះលែង

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ពិធីករល្បីឈ្មោះនៅទូរទស្សន៍ប៉ុស្តិ៍ហង្សមាសលោក សុខ រ៉ាស៊ី បានបង្ហោះសារមួយដោយសម្ដែងការអបអរសាទរទៅដល់បុរសម្នាក់ឈ្មោះ ណន សុខហេង ដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីមានជម្លោះជាមួយថៅកែ និងត្រូវជាប់ឃុំកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដោយនៅក្នុងសាររបស់លោក សុខ រ៉ាស៊ី បានរៀបរាប់ថា «អបអរសាទរ អ្នកយកឆ្កែ គេ បាន ត្រូវដោះលែង និង បានបើកប្រាក់ខែបានហើយ ! យុត្តិធម៌! »។

ពិតណាស់បុរសឈ្មោះ ណន សុខហេង ដែលមានជម្លោះជាមួយថៅកែជុំវិញករណីថៅកែមិនបើកប្រាក់ខែឱ្យ ហើយរូបគេបានចាប់ឆ្កែយកទៅនោះ ត្រូវាបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលបញ្ចប់ជម្លោះរវាងនាក់ទាំងពីរកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងបានអនុញ្ញាតឱ្យ ណន សុខហេង និងថៅកែ សម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីកុំឱ្យមានការបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។

បន្ថែមពីនោះ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាត ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ ណន សុខហេង ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំឱ្យ ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់ឱ្យ ជាពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ។

ខណៈនៅព្រឹកថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ បានបន្ថែមឱ្យដឹងទៀតថា នៅម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូននិងក្រុមគ្រួសារវិញក្រោមការរៀបចំរបស់លោក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង