ណាត់មិត្តភក្កិមកទៅទស្សនា មហោស្រពល្ខោនខោល នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំដែលធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា

កាលពីពេលថ្មីៗកន្លងទៅនេះ ផេកផ្លូវការរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះសារជូនដំណឹងដល់មហាជនឱ្យបានដឹងថា នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ ២០២៤ នឹងមានការរៀបចំសម្ដែង មហោស្រពល្ខោនខោល ដែលឡើងធ្វើនៅបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដោយបានគោរពអញ្ជើញពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ចូលរួមទស្សនាឱ្យបានដោយសេរី ។

ខណៈកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បានរៀបចំតុបតែងលម្អកន្លងនៅជុំវិញកម្មវិធីបានយ៉ាងស្រស់ស្អាត ១០០ភាគរយហើយ ព្រមទាំងបង្កឱ្យមានភាពងាយស្រួលសម្រាប់អ្នកទស្សនា និងការសម្ដែងសាកល្បង ក៏ដូចជាមានស្ដង់ជាច្រើនដែលបានត្រៀមដាក់លក់របស់ផ្សេងៗនៅក្នុងពិធីមហោស្រពល្ខោនខោល នេះផងដែរ ។

ពិតណាស់កិច្ចការពារសិល្បៈវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដូច្នេះសូមពុកម៉ែបងប្អូនដែលរស់នៅតំបន់នោះ ជិតឬឆ្ងាយក្ដីកុំភ្លេចទៅចូលរួមទស្សនា មហោស្រពល្ខោនខោល និងដើរកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នាថ្ងៃទី២៦-២៧ ឱ្យបានច្រើនកុះករ ៕

ប្រភព ៖មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង