រំជួលចិត្ត ! តារាចម្រៀង ថុល លីណា ជួបគ្រោះថ្នា.ក់ចរាច.រណ៍បាត់បង់ជីវិតទាំងវ័យក្មេង

នៅទៀបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៤:២៥នាទីព្រឹក តារាចម្រៀងលោក ពេជ្រ ថាណា បានបង្ហោះសារចែករំលែកជាមួយដំណឹងដ៏សោកសៅមួយដោយតារាលោក ថុល លីណា អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodian Idol និង X Factor Cambodian បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង បន្ទាប់ពីចេញពីចម្រៀងពេលយប់ថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៤ ។

ក្នុងនោះលោក ពេជ្រ ថាណា បានរៀបរាប់ថា «ខ្ញុំបាទ ពេជ្រ ថាណា ពិតជាសោកស្ដាយណាស់ ពេលបានឮដំណឹងថាប្អូន ថុល លីណា ជួបគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំសូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនផង ពិតជាលឿនណាស់មិនគួរឱ្យជឿរ សូមប្អូនទៅឱ្យបានសុខណា ជាតិណាៗ សូមប្អូនមានអាយុវែង កុំអភ័ព្វដូចជាតិនេះទៀតណាប្អូន»។

តាមរយៈដំណឹងដ៏រន្ធត់មួយនេះក៏មានអ្នកសិល្បៈ និងមហាជនជាច្រើនបានចូលរំលែកទុក្ខដល់ក្រុមគ្រួសារតារាចម្រៀង ថុល លីណា និងសម្ដែងការសោកស្ដាយចំពោះការបាត់បងតារាចម្រៀងរូបនេះទាំងវ័យក្មេងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង