មកដឹងអំពីគុណប្រយោជន៍៥យ៉ាងរបស់ម្រះ ដែលកំពុងក្លាយជាប្រធានបទជជែកវែកញែកថ្មីមួយ នៅលើបណ្ដាញសង្គម Facebook

នៅថ្មីៗនេះកំពុងតែមានការជជែកញែកគ្នានៅលើបណ្ដាញសង្គម Facebook ក្រោយមានផេកមួយឈ្មោះ ចលនាប្រឆាំង សម្លរស្ងោរម្រះ បានធ្វើប្រតិកម្មឲ្យបញ្ឈប់ការវិភាគម្រះ ដែលជាបន្លែមួយប្រភេទមានរសជាតិល្វីង ខណៈផេកខាងលើនេះនៅតែបន្តបង្ហោះសារបន្តបន្ទាប់អំពីការប្រឆាំង សម្លស្ងោរម្រះនេះ ។

ជុំវិញការធ្វើចលនាប្រឆាំង សម្លស្ងោរម្រះ នេះដែរ ក៏មានអ្នកមួយចំនួនដែលមិនចូលចិត្តបរិភោគបន្លែមួយប្រភេទនេះ បានបញ្ចេញមតិគាំទ្រការ ចលនាប្រឆាំង សម្លស្ងោរម្រះ រីឯអ្នកដែលចូលចិត្តបរិភោគវិញក៏បានគាំទ្រឲ្យមាន ចលនាជំរុញ សម្លស្ងោរម្រះ ដើម្បីចូលរួមគាំទ្រ និងជំរុញកសិផលដំណាំក្នុងស្រុកផងដែរ ។

ចំពោះបងប្អូនដែលមិនចូល និងចូលចិត្តម្រះ តើធ្លាប់ដឹងដែរទេថា ម្រះមានគុណប្រយោជន៏អ្វីខ្លះ ?

ពិតណាស់ផ្លែម្រះត្រូវបានគេស្គាល់ថាជាបន្លែផ្លែដែលមានរសជាតិល្វីង ប៉ុន្តែបន្លែមួយប្រភេទនេះបានផ្ដល់គុណប្រយោជន៍ដល់អ្នកបរិភោគជាច្រើនដូចជា ៖

១. ផ្ទុកជាមួយនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ផ្លែម្រះឆៅ ៩៤ ក្រាម ផ្ដល់ជូននូវ ២០កាឡូរី កាបូនអ៊ីដ្រាត ៤ ក្រាម ជាតិសរសៃ ២ ក្រាម វីតាមីនសេ វីតាមីនអា Folate ប៉ូតាស្យូម ស័ង្កសី និងជាតិដែក ។

២. អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដោយសារលក្ខណៈសម្បត្តិឱសថដ៏មានឥទ្ធិពលរបស់វា ម្រះត្រូវបានប្រើប្រាស់ជាយូរមកហើយនៅជុំវិញពិភពលោកក្នុងការព្យាបាលជំងឺទាក់ទងនឹងជំងឺទឹកនោមផ្អែម។

៣. អាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ការស្រាវជ្រាវបានបង្ហាញថាផ្លែម្រះមានផ្ទុកសមាសធាតុមួយចំនួនដែលមានលក្ខណៈប្រឆាំងនឹងជំងឺមហារីក។

៤. អាចបន្ថយកម្រិតកូឡេស្តេរ៉ុល ម្រិតកូឡេស្តេរ៉ុលខ្ពស់អាចបណ្តាលឲ្យបន្ទះខ្លាញ់បង្កើតឡើងនៅក្នុងសរសៃឈាមរបស់អ្នកបង្ខំឲ្យបេះដូងរបស់អ្នកខិតខំប្រឹងប្រែង ដើម្បីបូមឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។

៥. ជួយបញ្ចុះទម្ងន់ ផ្លែម្រះអាចជួយសម្រកទម្ងន់ព្រោះវាមានកាឡូរីទាបប៉ុន្តែមានជាតិសរសៃខ្ពស់ ឆ្លងកាត់បំពង់រំលាយអាហាររបស់អ្នកយឺតៗ ជួយធ្វើឲ្យអ្នកឆ្អែតកាន់តែយូរ និងកាត់បន្ថយភាពឃ្លាន និងចំណង់អាហារ៕

អត្ថបទដែលជាប់ទាក់ទង