Rick KH បានផ្តែផ្តាំទៅកាន់អ្នកដែលរើសបានកាតធនាគាររបស់គាត់ហើយយកទៅទិញឥវ៉ាន់អស់ជិត៦ពាន់ដុល្លា

ប្រិយមិត្តអ្នកនិយមតាមដានវីដេអូបែបប្រវិត្តសាស្រ្តនៅក្នុងបណ្តាញសង្គមច្បាស់ជាស្គាល់ច្បាស់អ្នកបង្កើតមាតិកាវ័យក្មេងកំលោះសង្ហា Rick Kh ឬ គោប្រាក់។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះRick Kh បានបង្ហោះវីដេអូមួយដោយបានភ្ជាប់ជាមួយចំណងជើងថា«ខ្ញុំបាត់លុយអស់៥,៦៥០ពាន់ដុល្លា ថ្ងៃនេះ បងប្អូនធ្លាប់បាត់លុយហើយអង្គុយយំទើបយល់អារម្មណ៍មួយនេះ»។


ក្នុងវីដេអូនោះដែរកំលោះសង្ហាកូនកាត់Rick Khក៏បានរៀបរាប់យ៉ាងដូច្នេះថា«ខ្លួនបាន ជ្រុះបាត់កាតធនាគារពេលចេញពីផ្សារមួយកន្លែងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលនោះមកលុយរបស់លោកក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកកាតរបស់លោកទៅទិញទំនិញតាមអនឡាញអស់រហូតដល់ទៅ៥០០០ដុល្លាជាងហើយខាងធនាគារនៅសហដ្ឋអាមេរិចក៏បានតេមកដែរតែមិនបានលើក»។

លើសពីនេះ Rick Kh ក៏បានរំលឹកដល់កាលវ័យកុមារភាពរបស់លោកថា«កាលពីក្មេងលោកក៏ធ្លាប់រើសបានលុយនៅទីសាធារណះដូចគ្នាដោយកាលនោះលោកយល់ឃើញថាគឺជាលុយសំណាង តែដល់ពេលធំដឹងក្តីពេលដែលលោករើសបានលុយម្តងៗលោកបែរជាពិបាកចិត្តហើយក៏អាណិតដល់ម្ចាស់លុយពេលដែលបាត់លុយនេះមិនដឹងជាពិបាកយ៉ាងណាទេលោកថែមទាំងបានបង្ហោះសារស្វែងរកម្ចាស់លុយទៀតផង»Rick Khក៏បានបន្តទៀតថា«បើគ្រប់គ្នារើសលុយនរណាម្នាក់ហើយគួរតែប្រគល់ឲ្យទៅម្ចាស់គេវិញទៅ គួរយល់អារម្មណ៍អ្នកបាត់ថាគ្នាពិបាកយ៉ាងណា»។
នៅខាងចុងវីដេអូរ Rick Khក៏បានបញ្ជាក់យ៉ាងច្បាស់ៗផងដែរថារូបគេនិងមិនរករឿងអ្នកដែលយកកាតរបស់លោកទៅប្រើប្រាស់នោះទេចឹងកុំភ័យអីហើយលុយ៥,៦៥០ដុល្លានោះនិងវិលត្រឡប់មករូបលោកវិញដោយលោកបាននិយាយជាមួយខាងធនាគារនៅអាមេរិចរួចរាល់ហើយ។

អត្ថបទដែលជាប់ទាក់ទង