មកដឹងពីអាថ៍កំបាំងរបស់ផ្កាឈូករ័ត្នដែលគូស្នេហ៍ភាគច្រើនចាត់ទុកជានិមិត្តសញ្ញានៃក្តីស្នេហ៍របស់ពួកគេ
ជឿជាក់ថាប្រិយមិត្តទាំងឡាយច្បាស់ជាស្គាល់ផ្កាឈូករ័ត្នហើយមែនដែរឬទេ? នៅពេលនេះយើងនឹងមកដឹងពីរឿងរាវអាថ៍កំបាំងរបស់ផ្កាឈូករ័ត្នដែលគូស្នេហ៍ភាគច្រើនតែងតែនិយមប្រើប្រាស់ផ្កាឈូករ័ត្ននេះជានិមិត្តសញ្ញានៃភក្តីភាពស្នេហារបស់ពួកគេ។
រឿងតំណាលរបស់ផ្កាឈូករ័ត្នត្រូវបានគេដឹងថា ផ្កាឈូករ័ត្ន តែងតែបង្វែរមុខរបស់ខ្លួនទៅតាមទិសដៅនៃគន្លងរបស់ព្រះអាទិត្យបានពេញមួយថ្ងៃ ព្រមទាំងត្រូវបានបកស្រាយថាជាសញ្ញានៃភាពស្មោះត្រង់មិនប្រែប្រួល។ ផ្កាឈូករ័ត្ន តំណាងឱ្យគំនិតនៃការរក្សាភាពស្មោះត្រង់ចំពោះគុណតម្លៃរបស់មនុស្សម្នាក់ៗ ហើយបន្តដើរតាមបុគ្គលម្នាក់នោះគ្រប់ជំហានរហូតដល់ថ្ងៃស្លាប់។
នៅពេលដែលអ្នកផ្ញើរផ្កាឈូករ័ត្នទៅឲ្យនរណាម្នាក់ នោះមានន័យថានឹងអ្នកឈរខាងបុគ្គលម្នាក់នោះរហូតមិនថាជាពេលដែលបុគ្គលម្នាក់នោះមានក្តីសុខឬទុក្ខក៏អ្នកនឹងស្ថិតនៅក្បែរខ្លួនបុគ្គលម្នាក់នោះរហូតមិនទៅណានោះទេ ព្រោះអ្នកគិតថាបុគ្គលម្នាក់នោះប្រៀបដូចជាពន្លឺនៃជីវិតរបស់អ្នក។
អត្ថបទដោយ៖ sikuses