ពុទ្ធបរិស័ទជ្រះថ្លាខ្លាំង ក្រោយបានឃើញក្មេងស្រីជនជាតិថៃម្នាក់បួសជាដូនជី

បើយោងតាមរយៈការបង្ហោះវីដេអូមួយចេញពីគណនី Tiktok មួយឈ្មោះ Poch many បានបង្ហោះវីដេអូរបស់ក្មេងស្រីជនជាតិថៃម្នាក់ដែលបានបួសជាដូនជី ដោយចិត្តជ្រះថ្លាជាមួយស្នាមញញឹម ។

ខណៈបានឃើញដូនជីតូច ហើយធ្វើឲ្យពុទ្ធបរិស័ទមានចិត្តជ្រះថ្លាជាខ្លាំង ដោយពុំដែលធ្លាប់បានឃើញមានអ្នកបួសដូចដូនជីតូចពីមុនមកនោះទេ ព្រមទាំងអ្នកខ្លះទៀតក៏មានចិត្តជ្រះថ្លា និងមានបំណងចង់បួសជាដូនជីផងដែរ ដោយចង់ស្វែងរកវត្តនៅប្រទេសកម្ពុជាដើម្បីបួសជាដូនជី ក៏ស្រាប់តែមានអ្នកលេងនៅលើបណ្ដាញសង្គម Tiktok មួយឈ្មោះ Meng Reaksa ដែលស្គាល់វត្តមានដូនជីបួសនោះ ប្រាប់ទៅកាន់អ្នកដែលមានបំណងចង់បួសថា «មាននៅខេត្តបាត់ដំបងវត្តអណ្ដើក បួសប៉ុន្មានថ្ងៃក៏បានដែរ តាមនិស័្សយបុណ្យ មកជម្រះរឿងមិនស្ងប់ក្នុងចិត្តចោលខ្លះៗក៏បាន ឲ្យរសាយចិត្តកាយ » ។

ដូច្នេះសម្រាប់បងប្អូនដែលមាននិស័្សយ និងចង់បួសជាដូនជីអាចទៅបួសនៅវត្តអណ្ដើក ក្នុងខេត្តបាត់ដំបងបាន ដើម្បីជម្រះរាល់រឿងទាំងឡាយណាដែលមិនល្អនៅក្នុងចិត្ត ឲ្យរសាយទៅបាន ៕

ប្រភពរូបភាព ៖​ Poch many

អត្ថបទដែលជាប់ទាក់ទង