ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ចេញសេចក្ដីក្រើនរំលឹកដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរចំនួន ៧ ចំណុច

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ ផេកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានចេញសេចក្ដីប្រកាស និងក្រើនរំលឹកដល់បងប្អូ​នដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ដើម្បីយល់ដឹង និងការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ។

ដោយក្រុមហ៊ុនធ្វើការក្រើនរំលឹកបន្ថែម អំពីចំណុចសំខាន់ៗមួយចំនួនដែលអ្នកបើកបរនិងអ្នករួមដំណើរគួរយល់ដឹងរួមមាន ៧ ចំណុច ៖
១.ហាមបើកបរត្រឡប់ក្រោយ
២.ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
៣.ហាមបើកបរលើសល្បឿនកំណត់
៤.ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
៥.ហាមបោះសំរាមចោលតាមផ្លូវ
៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន
៧.ហាមធ្វើការបង្ហោះម៉ូតូលើផ្លូវល្បឿនលឿន

ផេកផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ក៏បានបញ្ចាក់ផងដែរថា សម្រាប់ជនណាដែលល្មើស នឹងច្បាប់នៅលើផ្លូវល្បឿនលឿននិងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព ៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

 

អត្ថបទដែលជាប់ទាក់ទង