ក្រសួងសុខាភិបាលប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផ្ដល់ប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា
និងផលិតផល អេចឈ៍ ធី ភី។

ក្រសួងសុខាភិបាល បានឱ្យដឹងថា៖  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា«កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA)និងផលិតផល អេចឈ៍ ធី ភី (HTP-HEATED TOBACCO PRODUCT)
ដោយហេតុផលថា ផលិតផលតទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពនិងបណ្ដាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត»។

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

 

អត្ថបទដែលជាប់ទាក់ទង