ករណីបុរសជាមេធាវី​បា.ញ់សម្លា.ប់សង្សារ រួចបា.ញ់ខ្លួនឯងនៅខណ្ឌសែនសុខ

កាលពីវេលាម៉ោង ៨:៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីបុរសជាមេធាវី​បានបាញ់សម្លាប់អតីតសង្សារ រួចក៏បាញ់ខ្លួនឯង ដែលស្ថិតនៅតាមផ្លូវ ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។

បើយោងតាមរយៈ វីរៈ ព័ត៌មានទាន់ហេតុការណ៍ បានឲ្យដឹងថាបុរសជាមេធាវី​មាននោះឈ្មោះ ទូច វឌ្ឍនៈជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មានមុខរបរជាអ្នកលក់អនឡាញ ដោយបុរសខាងលើបានបាញ់សម្លាប់អតីតសង្សាររបស់ខ្លួន ហើយក៏បានបាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07និងបានរកឃើញសំបកគ្រាប់ចំនួន៥ គ្រាប់ភ្លាមៗ បើតាមការលើកឡើងរបស់ម្ដាយនារីរងគ្រោះក៏បានឲ្យដឹងថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែក៏បានបែកគ្នាជាច្រើនខែដែរមកហើយ ។

ចំពោះហេតុការណ៍ដ៏សាហាវណាស់មួយនេះបានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមមានការអាណិតអាសូរដល់នារីរងគ្រោះ និងក្រុមគ្រួសារជាខ្លាំង ហើយអ្វីដែលកាន់តែរំជួលចិត្តនោះគឺបានឃើញគណនី​Facebookរបស់នារីរងគ្រោះ ទើបតែប្តូរប្រូហ្វាល់ Facebook បានប្រហែលប៉ុន្មានម៉ោងក្នុងឈុតពណ៍ក្រហម គឺជាឈុតតែមួយដែលនាងត្រូវបានបុរសជាមេធាវី​បាញ់សម្លាប់នោះ ៕

អត្ថបទដែលជាប់ទាក់ទង