សញ្ញាដែលបញ្ជាក់ថាអ្នកជាប្រភេទក្រុមមនុស្ស Introvert
លោកវេជ្ជបណ្ឌិត Tworek បានបកស្រាយថា «Introvert គឺជាប្រភេទមនុស្សដែលមានអារម្មណ៍ថាមានក្តីសុខបំផុតគ្រប់ពេលពួកគេអាចនៅតែម្នាក់ឯង»។
លោកក៏បានបន្ថែមទៀតថា ក្រុមមនុស្ស Introvert មានបុគ្គលិកលក្ខណៈទំនោរខ្លាំងលើការចាប់អារម្មណ៍ទៅនឹងពិភពខាងក្នុងនៃគំនិត និងអារម្មណ៍ផ្ទាល់ខ្លួន ជាជាងពិភពខាងក្រៅរបស់មនុស្ស ទីកន្លែង និងវត្ថុ។
សញ្ញាទាំងនេះអាចបញ្ជាក់បានថាអ្នកជាប្រភេទក្រុមមនុស្ស Introvert៖
– ការស្តាប់ច្រើនជាងនិយាយ គឺជាលក្ខណៈពិសេសពីធម្មជាតិរបស់អ្នក
– អ្នកមានអារម្មណ៍ថារីករាយ និងមានក្តីសុខគ្រប់ពេលដែលអ្នកនៅតែម្នាក់ឯង
– អ្នកជៀសវាងពីជម្លោះផ្សេងៗ ព្រោះអ្នកមិនដឹងថាត្រូវនិយាយតប ឬពន្យល់បែបណា
– អ្នកពិចារណាលើអ្វីមួយដោយប្រុងប្រយ័ត្នជានិច្ច
– អ្នកមានភាពច្នៃប្រឌិតខ្ពស់ ព្រោះរាល់ពាក្យដែលចង់និយាយចេញមកអ្នកតែងតែកម្លាយ ឬស្រមៃរបស់ទាំងនោះឲ្យក្លាយទៅជាវត្ថុ។
ប្រភព៖ Cleveland Clinic
អត្ថបទដោយ៖ sikuses