អបអរសាទរ !ឆាយ វីរៈយុទ្ធ និងភរិយាបានឃើញមុខកូនស្រីទី២ហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល៩ខែ១០ថ្ងៃ

ក្រោយពីរង់ចាំអស់រយៈពេល ៩ខែ ១០ ថ្ងៃ នៅទីបំផុត តារាចម្រៀងសំឡេងស្រួយលោក ឆាយ វីរៈយុទ្ធ និងភរិយា បានឃើញមុខកូនស្រីទី២របស់ពួកគេហើយ ដែលភរិយារបស់លោកបានសម្រាលកូនដោយមានសុវត្ថិភាពទាំងម្ដាយ និងកូនកាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ។

ខណៈនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាពកូនស្រីទី២ ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំង និងបានដាក់ឈ្មោះយ៉ាងពីរោះថា វីរៈយុទ្ធ អមរាទេពី ហៅអាលីណា ដែលមានមិត្តនៅក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្របានចូលទៅបញ្ចេញមតិអបអរសាទរដល់លោក និង ភរិយាដែលនឹងទទួលបានសមាជិកថ្មីម្នាក់ទៀតចូលមកក្នុងគ្រួសារផងដែរ ។

ក្នុងនោះលោក ឆាយ វីរៈយុទ្ធ ក៏បានភ្ជាប់មកជាមួយ Caption ដោយរៀបរាប់ពីកូនស្រីដោយក្ដីរំភើបថា «កូនស្រីឈ្មោះ វីរៈយុទ្ធ អមរាទេពី
ហៅ អាលីណា ( Alinna )
– កើតថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំ រោងឆស័ក ពុទ្ធសករាជ២៥៦៧
– ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤
– វេលាម៉ោង ៦:២០ នាទីល្ងាច
– ទំងន់ ៣.១៩ គីឡូក្រាម
ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាលីណា (Alinna) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា »៕

អត្ថបទដែលជាប់ទាក់ទង