មិនបានធ្វើវីដេអូ Apsara Make Up មែន តែព្រះកាយ ច័ន្ទ ឲ្យកូនសិស្សធ្វើជំនួនកំពុងផ្ទុះការសរសើរខ្លាំង

នៅប៉ុន្មានថ្ងៃចុងក្រោយនេះការលេង Apsara Make Up កំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម Tiktok ដោយមានតារាប្រុសស្រីល្បីៗជាបានចូលរួមលេងជាបន្តគ្នា ក្នុងការផាត់មុខ និងតុបតែងខ្លួនក្នុងឈុតបុរាណ និងឈុតអប្សរារបស់ខ្មែរ ដើម្បីបង្ហាញពីវប្បធម៌អរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរជាច្រើនផងដែរ ។

យ៉ាងណាមិញនៅថ្មីៗនេះ ក៏មានកុមារីមួយរូបឈ្មោះ លីម ជូលីណា ដែលជាកូនសិស្សហាក់រៀនផ្នែកសិល្បៈនៅ ព្រះកាយ ច៍ន្ទ ក្លឹប ត្រូវបានកញ្ញាព្រះកាយ ច៍ន្ទ ដែលគ្រូបង្ហាត់បង្រៀនផ្ទាល់បានឲ្យនាងតូចលេង Apsara Make Up ដែលកំពុងតែផ្ទុះល្បីខ្លាំងនេះ និងបានចែករំលែកវីដេអូរបស់កុមារី លីម ជូលីណា ដោយភ្ជាប់មកជាមួយ Caption ថា «គ្រូមិនបានធ្វើចាប់សិស្សធ្វើវិញ » ។

តាមរយៈវីដេអូលេង Apsara Make Up របស់កុមារី លីម ជូលីណា នេះដែរ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គម Facebook និង Tiktok ផ្ទុះការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ចំពោះ ភាពហ៊ាននិងស៊ូទ្រាំរបស់នាងតូចក្នុងការតុបតែងខ្លួនថតដោយចំណាយពេលវេលាអស់ ៧ម៉ោង ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ ទាំងវ័យក្មេងនៅលើបណ្ដាញសង្គម ៕

 

អត្ថបទដែលជាប់ទាក់ទង