លោកគ្រូ ហួរ ឡាវី ទើបតែទទួលបានមេដាយកិត្តិយសជាលើកទី ១ ខណៈប្រលូកចូលសិល្បៈជិត ៥០ ឆ្នាំ

តារាចម្រៀងដែលមានសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺជាតារាចម្រៀងមួយរូបមានភាពល្បីល្បាញជាយូរមកហើយ ដោយស្ទើរតែគ្រប់បទចម្រៀងរបស់លោកគ្រូសុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ជាពិសេសបទ«សែនអាល័យ» និងបទ«ថ្ងៃណាបំភ្លេចអូនបាន» ធ្លាប់ត្រូវបានគេទៅ Cover ច្រៀងឡើងវិញជាច្រើនផងដែរ ជាមួយគ្នានោះលោកគ្រូក៏មានកូនស្រីដែលមានដុងសិល្បៈដូចជាលោកម្នាក់ដែរគឺកញ្ញា វីឌីណែត ជារាតាចម្រៀងរូប ដែលមានប្រជាប្រិយភាពខ្លាំងមិនចាញ់ឪពុកប៉ុន្មាននោះទេ ។

ខណៈនៅថ្មីៗនេះអតីតពិធីការិនី និងជាតារាសម្ដែងអ្នកនាង នៅ សូនីតា បានចែករំលែករូបភាពរបស់លោកគ្រូ ហួរ ឡាវី និងបានភ្ជាប់មកជាមួយ Caption ថា “គាត់បានយកកាត ហើយមកប្រាប់ខ្ញុំថា ក្មួយអើយ ខ្ញុំបានចូលប្រឡូកសិល្បៈតាំងពី ៧៩ លើកទី ១ ហើយ ដែលលោកទើបបានមេដាយនេះ ស្នាមសើចលាយឡំទឹកភ្នែករលីងរលោង ចូលរួមអបអរចំពោះលោកអ៊ំ ហួរ ឡាវី”។

ចំពោះដំណឹងមួយនេះដែរ បានធ្វើឲ្យមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់លោកគ្រូ ហួរ ឡាវី បានចូលរួមអប់អរសាទរដល់លោកជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង