អ្នកស្រី ច័ន្ទ តារាទី ត្រូវបង្ខំចិត្តដឹកម្ដាយទៅស្រុកកំណើតវិញ ទាំងមិនដឹងខ្លួនដើម្បីបំពេញបំណងចុងក្រោយរបស់ម្ដាយ

តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី នៅតែរក្សាបានប្រជាប្រិយខ្លាំងមកដល់នាពេលបច្ចុប្បន្ន ដោយក្រៅពីការងារសិល្បៈអ្នកស្រីក៏នៅមានមុខរបរផ្ទាល់ខ្លួនមួយផងដែរ ដើម្បីរកចំណូលបន្ថែមពីអាជីពសម្ដែងរបស់អ្នកស្រី ។

ងាកមកជីវិតឯកជនរបស់អ្នកស្រី ច័ន្ទ តារាទី វិញ ត្រូវបានគេដឹងអ្នកស្រីគឺជាស្រ្តីមេម៉ាយ ដែលម្នាក់មានទួនាទីជាម្ដាយផង និងជាឪពុកផង ថែមទាំងមានទួនាទីត្រូវមើលថែម្ដាយចាស់ជរា ដែលមានជំអឺប្រចាំកាយថែមទៀត ។

យ៉ាងណាមិញកាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ អ្នកស្រី ច័ន្ទ តារាទី បានបង្ខំចិត្តដឹកម្ដាយជរាទៅស្រុកឯកំពង់ឆ្នាំងវិញទាំងយប់ ព្រោះម្ដាយរបស់អ្នកស្រីលែងដឹងខ្លួនហើយ នេះបើយោងតាមរយៈវីដេអូដែលបង្ហោះដោយលោក សាវិន ហ្វីលីព ដែលធ្វើឲ្យមហាជនរំជួលចិត្ត និងមានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានចូល Comment លើកចិត្តដល់អ្នកស្រី ច័ន្ទ តារាទី ឲ្យមានភាពរឹងមាំ និងបានផ្តល់កម្លាំងចិត្តដល់អ្នកស្រីជាច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង