ពេជ្រ វត្តីសារ៉ាវឌ្ឍី តាំងចិត្តនិងសន្យាយ៉ាងមោះមុត ក្រោយទទួលបានតំណែងដ៏ពិសេសមួយក្នុងកម្មវិធី Miss Grand Cambodia2024
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការដោយតែងតាំងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ របស់ MGI 2022 ក្លាយទៅជាអនុប្រធានប្រតិបត្តិនៃកម្មវិធី Miss Grand Cambodia2024 ។
ក្នុងនោះអ្នកនាង អ៊ឹម សុគន្ធា ដែលជាអគ្គនាយិកា MGC បានទម្លាយពីមូលហេតុជ្រើសរើសកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអនុប្រធានប្រតិបត្តិនៃកម្មវិធីនេះ ព្រោះអ្នកនាងបានប្រជុំថ្នាក់ដឹងនាំពិភាក្សាជាច្រើនខែមកហើយ មុននឹងសម្រេចចិត្តជ្រើសរើស ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលមកក្នុងគ្រួសារ MGC ហើយអ្នកនាងក៏ជឿជាក់ថា បវរកញ្ញារូបនេះពិតជាអាចបំពេញទទួលនាទីមួយនេះបានយ៉ាងល្អ ដែលអាចពិភាក្សាដឹងនាំរៀបចំកម្មវិធី នឹងជាចំណែកមួយដ៏សំខាន់អាចជួយជំរុញឲ្យបេក្ខភាពទាំងអស់ មានសម្ថភាពកាន់តែខ្លាំង ដែលគានឹងមកផ្ដល់បទពិសោធន៍បន្ថែមសម្រាប់បេក្ខភាពជាពិសេស អ្នកដែលទទួលបានម្កុដពេជ្រក្នុងឆ្នាំនេះផងដែរ បន្ថែមពីនោះអ្នកនាង អ៊ឹម សុគន្ធា ក៏បានចូលរួមអបអរសាទរ ដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ដែលបានទទួលតំណែងដ៏ធំមួយនេះ នឹងរួមគ្នាធ្វើឲ្យកម្មវិធីMGCកាន់តែល្អ នឹងកាន់តែអស្ចារ្យ ។
ងាកមកសាមីខ្លួនដែលទទួលបានតំណែងដ៏ធំមួយនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហោះសារអរគុណទៅដល់អ្នកនាង អ៊ឹម សុគន្ធា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាង ជាអនុប្រធានប្រតិបត្តិនៃកម្មវិធីនេះ ដោយនាងបានសន្យាថា នឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជា បន្ថែមពីនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានអរគុណអ្នកគាំទ្រផងដែរ ដោយរៀបរាប់ថា អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ ៕