ច្បាស់ហើយ! ពិធីបើកស៊ីហ្គេមនៅរាត្រីនេះចំនួនអ្នកសិល្បៈ…

នៅតែប៉ុន្មានម៉ោងទៀតនេះ ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រកាសបើកជាផ្លូវការហើយ ដែលត្រូវប្រារព្ភធ្វើនៅពហុកីឡានជាតិមរតកតេជោ ក្នុងនោះក៏មានការសម្ដែង Show ផ្នែកសិល្បៈ ជាច្រើនទម្រង់ ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេសអត្តពលិកទាំងអស់ដែលបានចូលរួមមកពីបណ្តាប្រទេសអាស៊ីអាគ្នេហ៍ទាំង១០ ព្រមទាំងកីឡាករ កីឡាការិនីកម្ពុជា ដែលជាម្ចាស់ផ្ទះផងដែរ។

យោងតាមអ្នកនាង នៅ សូនីតា ដែលជាអ្នកដឹងនាំផ្នែកម៉ូដែលនៅក្នុងក្រុម ផែនស្នាមញញឹមខ្មែរ បានអោយដឹងថា កំឡុងម៉ោងប្រហែលជា ៧:៣០ នាទីនាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ អ្នកនាងនឹងដឹកនាំ សិល្បករ សិល្បការិនី ៦០នាក់ ដើម្បីចូលរួមបង្ហាញម៉ូត ដែលឆ្នៃពីហូលបុរាណខ្មែរ ទៅជាបែបសម័យវិញ។

ក្នុងនោះអ្នកនាងក៏បានបញ្ជាក់ដែរថា សិល្បករ សិល្បការនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលត្រូវចូលរួមព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមនៅរាត្រីនេះ គឺមានវត្តមានជាង ៣០០០នាក់ ដែលសិត្ថនៅក្នុងការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ការចូលសម្ដែងក្នុងទម្រង់សិល្បៈផ្សេងៗគ្នា ដើម្បីស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង