ទីបំផុត ដាដាវ និងស្វាមីបានឃើញមុខកូនស្រីដំបូងហើយ ព្រមទាំងដាក់ឈ្មោះយ៉ាងពីរោះថែមទៀត
បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ខែ ១០ថ្ងៃ នៅទីបំផុតតារាស្រី ដាដាវ និងស្វាមី បានឃើញមុខកូនស្រីដំបូងជាទីស្រលាញ់របស់ពួកគេហើយ ដោយតារាស្រីរូបនេះបានសម្រាលកូនស្រីដោយសុវត្ថិភាព កាលពីដើមខែឧសភានេះ ពោលគឺនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។
ដោយអ្នកម្ដាយថ្មីថ្មោងរូបនេះបានបង្ហោះរូបភាពឲ្យដឹងតាមរយៈគណនី Facebook របស់ខ្លួនដោយស្វាគមន៍កូនស្រីដំបូងដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំង និងបានដាក់ឈ្មោះឲ្យកូនស្រីយ៉ាងពីរោះថែមទៀត ក្នុងនោះ ដាដាវ បានរៀបរាប់ថា ទីបំផុតបានជួបមុខកូនទេពីហើយ ។
ជាមួយដំណឹងការសម្រាលកូនដំបូងដោយសុវត្ថិភាពរបស់តារាស្រីរូបនេះ ក៏មានមហាជនអ្នកលេងនៅលើបណ្ដាញសង្គម មិត្តនៅក្នុងសិល្បៈ និងជាពិសេសសាច់ញាតិបងប្អូន បានអបអរសាទរដល់នាង និងស្វាមី ដែលទទួលបានសមាជិកថ្មីម្នាក់ទៀតចូលមកក្នុងគ្រួសារ ព្រមទាំងជូនពរឲ្យ ដាដាវ និងកូនស្រីមានសុខភាពល្អ ហើយគ្រួសាររបស់នាងកាន់តែមានសុភមង្គល ៕