ទុក្ខជាន់ទុក្ខបន្ទាប់ពីនាយធុងទទួលមរណ.ភាព ពេលនេះស្រាប់តែនាយធាង ដែលជាសមាជិកក្រុមយក្សកំពុងតែមានជំងឺធ្ងន់ធ្ងរ សម្រាកនៅសង្រ្គោះបន្ទាន់

បន្ទាប់ពីនាយធុងដែលជាសមាជិកនៅក្នុងក្រុមយក្សបានទទួលមរណភាពកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ស្រាប់តែនៅថ្មីៗនេះក៏ទទួលបានដំណឹងថានាយធាងដែលជាសមាជិកមួយរូបក្នុងក្រុមយក្សនោះដែរ កំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅសង្រ្គោះបន្ទាប់ឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។

ជាមួយនេះ នាយធាង ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅសង្រ្គោះបន្ទាន់ក៏បានបង្ហោះសារសុំជួយពីមហាជនផងដែរ ដោយក្នុងខ្លឹមសារនោះនាយធាងបានរៀបរាប់ថា ជួយខ្ញុំផង ខ្ញុំនៅសង្រ្គោះបន្ទាន់ជួយខ្ញុំផង និងបានភ្ជាប់មកជាមួយគណនី QR កូត true money និងលេខទូរស័ព្ទ ០៩៦ ៨០ ៣៤ ១០១ ផងដែរ សម្រាប់បងប្អូនសប្បុរសជនណាដែលមានទឹកចិត្តអាណិតអាសូរអាចចូលរួមជាថវិកាបន្តិចបន្តួចតាមរយៈគណនីធនាគារខាងលើ ដើម្បីឲ្យនាយធាងមានថវិកាខ្លះសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរ
របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នាយ ឆាង គឺជាសមាជិកក្រុមយក្ស ដែលមានទម្ងន់ធ្ងន់ ហើយសមាជិកក្នុងក្រុមនេះមានគ្នាសរុបចំនួន ៥នាក់ ដែលសុទ្ធតែជាអ្នកដែលមមាគីឡូគឺមិនតិចជា ២០០ឬ ៣០០គីឡូឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង