តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី ជួបទុក្ខធំបាត់បង់អ្នកម្ដាយជាទីស្រលាញ់ទៅដោយគ្មានថ្ងៃត្រឡប់

អ្នកស្រី ច័ន្ទ តារាទី ទើបតែបង្ហោះសាររៀបរាប់ពីសុខភាពរបស់អ្នកម្ដាយដែលលែងដឹងខ្លួន និងបានសម្រេចចិត្តដឹកអ្នកម្ដាយទៅស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំងវិញ ដើម្បីបំពេញបំណងចុងក្រោយរបស់ម្ដាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។

ខណៈនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះ អ្នកស្រី ច័ន្ទ តារាទី ដែលជាតារាសម្ដែងជើងចាស់ បានប្ដូររូបភាពនៅក្នុងប្រូហ្វាល់កាន់ទុក្ខអ្នកម្ដាយ និងបានបង្ហោះសារដោយរៀបរាប់យ៉ាងក្រៀមក្រំថា អ្នកម្ដាយបានអស់បុណ្យនៅវេលាម៉ោង ៨:១០នាទីព្រឹក កូនសូមឲ្យអ្នកម្ដាយធ្វើដំណើរទៅកាន់សុគតិភព និងទីស្ងប់សុខផងចុះ ។

ដំណឹងនៃការបាត់បង់អ្នកម្ដាយជាទីស្រលាញ់គ្មានថ្ងៃត្រឡប់ របស់តារាសម្ដែងជើងចាស់រូបនេះ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គម ក៏ដូចជាងអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយ និងចូលរួមចែករំលែកទុក្ខដល់អ្នកស្រី និងក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង