គូដណ្ដឹងតារាចម្រៀងលោក ណូលី មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានជំនាញមួយនេះទៀត

តារាចម្រៀង original លោក ណូលី និងគូស្នេហ៍ត្រូវបានគេដឹងថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាមួយរយៈពេលធំដែរមកហើយ ប៉ុន្តែទើបតែនៅថ្មីៗនេះលោក ណូលី បានបង្ហាញពីទំនាក់ទំនងស្នេហាពួកគេជាសាធារណៈ ។

យ៉ាងណាមិញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ តារាចម្រៀង Orignal លោក ណូលី បានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណីទំនៀមទម្លាប់ ដែលមានបងប្អូនសាច់ញាតិ និងមហាជនបានអប់អរសាទរ លោកក្នុងថ្ងៃភ្ជាប់ពាក្យជាច្រើន ដោយក្នុងពិធីនោះក៏សង្កេតឃើញមានវត្តមានរបស់សិល្បករ សល្បការិនី និងមិត្តស្និទ្ធស្នាលរបស់តារាចម្រៀងរូបនេះបានចូលរួមយ៉ាងអធិកអធមផងដែរ ។

ងាកមកគូដណ្ដឹងរបស់តារាចម្រៀង original នេះវិញត្រូវបានគេសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដោយមិនចាញ់តារាប៉ុន្មាននោះទេ លើពីនោះទៀតនាងត្រូវបានគេស្គាល់ថាជាអ្នកលក់ online ល្បីឈ្មោះម្នាក់ឈ្មោះ តាំង ម៉ីហុង ដែលមានសម្រស់ស្អាតហើយថែមទាំងពូកែខាងរកស៊ីថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង