អាកាសធាតុក្ដៅខ្លាំងពេក FaFa ថតរូបស្ទាយថ្មីក្នុងទឹក ស្អាតប្លែកនិងទាក់ទាញខ្លាំង

តារាសម្ដែងស្រីស្អាត FaFa នៅមួយរយៈនេះសង្កេតឃើញថាការងារសិល្បៈរបស់នាងហាក់កាក់កប និងមមាញឹកខ្លាំងព្រមទាំងទទួលបានតំណែងជា BA ឲ្យផលិតផលល្បីៗនៅក្នុងស្រុកជាច្រើនថែមទៀត តាមរយៈសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យរបស់នាង ដែលរីកចម្រើនជាបន្តបន្ទាប់ ទើបធ្វើឲ្យតារាស្រីរូបនេះជោគជ័យលើការងារសិល្បៈរបស់នាងកាន់តែខ្លាំង ។

FaFa មិនត្រឹមតែមានជំនាញក្នុងការសម្ដែង និងមានតំណែងជា BA ប៉ុណ្ណោះទេ ដោយនាងនៅមានមុខរបរផ្ទាល់ខ្លួនមួយទៀតគឺហាងលក់គុយទាវមួយដែលមានឈ្មោះថា តៀមណងហ្វា គុយទាវទឹកខ្មៅ ដើម្បីរកចំណូលបន្ថែមពីការងារសិល្បៈរបស់នាងផងដែរ ។

ខណៈនៅថ្មីៗនេះ FaFa បានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍តាមរយៈការបង្ហោះរូបភាពស្ទាយថ្មីក្នុងទឹករបស់នាង ដោយក្នុងមនោះ FaFa ក៏បានភ្ជាប់មកជាមួយ Caption ថា «រឿងណាស្ងាត់បានក៏ស្ងាត់ទៅ នរណាចង់ឈ្នះក៏ឲ្យគេឈ្នះទៅ យើងយកពេលមកថតរូបក្នុងទឹកវិញត្រជាក់ស្រួលជាង» រូបប៉ុន្មានសន្លឹកនេះពី FaFa បានធ្វើឲ្យមហាជនអ្នកគាំទ្រសរសើរថានាងពិតជាស្រស់ស្អាតគ្រប់គ្នា សូម្បីតែអ្នកនាង អ៊ឹម សុគន្ធា អគ្គនាយិកា MGC ក៏បានចូលទៅComment ក្នុងរូបរបស់ស្រីស្អាត FaFa ថា «ឈ្នះទៀតហើយអូន » ៕

អត្ថបទដែលជាប់ទាក់ទង