មហាជនព្រួយបារម្ភ ក្រោយទទួលបានដំណឹងថាលោកតា គង់ ណៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ កូនប្រុសរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានបង្ហោះរូបភាព និងសារនៅលើបណ្ដាញសង្គម ដោយបានឲ្យដឹងថាលោកតា គង់ ណៃ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរ ក្នុងនោះលោក គង់ សម័យ ដែលលោកកូនប្រុសរបស់លោកតា គង់ ណៃ ក៏បានភ្ជាប់មកជាមួយ Caption ថា « ថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ នាំពុកមកពេទ្យរុស្ស៊ីសម្រាកព្យាបាលជំងឺ» ។
ក្រោយទទួលបានដំណឹងមួយនេះហើយ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់លោកតា គង់ ណៃ និងបានជូនពរឲ្យតាឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានត្រឡប់មកផ្ទះវិញផងដែរ ។
ជាមួយគ្នានោះលោក ណេត វណ្ណ ដែលបានទៅសួរសុខទុក្ខលោកតា គង់ ណៃ ក៏បានឲ្យដឹងពីស្ថានភាពជំងឺរបស់លោកតា ថាមកដល់ពេលនេះគឺលោកតាមបានធូរស្បើយគ្រាន់បើហើយ ថែមទាំងបង្ហោះសារថ្លែងអំណរគុណដល់អ្នកស្រី សុវណ្ណថន ដែលបានមកសួរសុខទុក្ខ និងជូនសម្លៀកបំពាក់ ភេសជ្ជៈ ព្រមទាំងថវិកា ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺជំងឺក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)៕