រំជួលចិត្ត ! តារាកំប្លែងស្រី ខ្ញុង បានឲ្យដឹងថាស-ព ឪពុកក្មេកត្រូវបូជាភ្លាមៗ ព្រោះមានសភាពមិនសមរម្យ
កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២២០៤ ម្សិលមិញ តារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះសារដ៏សោកសៅ ក្រោយទទួលបានដំណឹងរបស់ឪពុកក្មេកដែលមានជំងឺវង្វេងបានបាត់ពីផ្ទះអស់រយៈពេល ៤-៥ថ្ងៃហើយ ដល់ពេលបានរកឃើញគាត់នោះ ស្រាប់តែគាត់បានទទួលមរណភាពបាត់ទៅហើយ ។
អ្នកនាង ខ្ញុង ក៏បានបន្តឲ្យដឹងថា បន្ទាប់ពីបានរកឃើញសពរបស់ឪពុកក្មេកហើយនោះ ក្រុមគ្រួសារក៏បានសម្រេចចិត្តរៀបចំពិធីបូជាភ្លាមៗតែម្ដង ពោលគឺនៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២២០៤ ដដែល ព្រោះតែសភាពសពរបស់ឪពុកក្មេកគឺពិបាកមើលខ្លាំងពេក ក្នុងនោះអ្នកនាង ខ្ញុង ក៏បានភ្ជាប់មកជាមួយ Caption ដោយរៀបរាប់យ៉ាងរំជួលចិត្ត និងក្តីអាឡោះអាល័យចំពោះការទទួលមរណភាពឪពុកក្មេកថា សូមអរគុណដល់បងប្អូនទាំងអស់ដែលតែងសួរនាំ និងចូលរួមរំលែកទុក្ខនឹងបានចូលរួមចំណែកបុណ្យ ដល់គ្រួសារនាងខ្ញុំដោយហេតុថាសាកសពពិបាកមើលព្រោះបាត់ជាច្រើនថ្ងៃហើយមានសភាពមិនសមរម្យយើងខ្ញុំមិនបានបង្ហាញក៏ត្រូវបូជាភ្លាមៗ សូមឱ្យដួងវិញ្ញាណក្ខន្ធប៉ាក្មេកបានទៅកាន់ទីដ៏ស្ងប់សុខ។
ចំពោះដំណឹងទទួលមរណភាពរបស់ ឪពុកក្មេក តារាកំប្លែងរូបនេះដែរ ក៏មានមហាជនអ្នកលេងនៅលើបណ្ដាញសង្គម និងមិត្តក្នុងសិល្បៈបានចូលរួមចែករំលែកទុក្ខដល់អ្នកនាង និងក្រុមគ្រួសារបន្តបន្ទាប់ផងដែរ ៕