Lauryn គូស្នេហ៍តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានអ្នកគាំទ្រប្រដូចទៅតារាសម្ដែងល្បីឈ្មោះជនជាតិចិន ចាង ស៊ឺឈិ

ស្រីស្អាត Lauryn ត្រូវបានមហាជនស្គាល់ថាជាគូស្នេហ៍របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ដែលជ្រកក្នុងផលិតកម្មបារមី ខណៈគេបានឃើញវត្តមានរបស់ស្រីស្អាតរូបនេះតែងតែចូលរួមក្នុងកម្មវិធីតូចធំនានា ជាច្រើនជាមួយតារារ៉េប វណ្ណដា ក្រោយអ្នកទាំងពីរបានទម្លាយពីទំនាក់ទំនងស្នេហាជាសាធារណៈ មួយរយៈពេលធំកន្លងមក ។

យ៉ាងមិញនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះ សង្សារបណ្ដូលចិត្តរបស់ វណ្ណដា គឺកញ្ញា lauryn បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់បុរាណ ដោយភ្ជាប់មកជាមួយ Caption ថា Twirling into world of elegance តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះរបស់ lauryn បានធ្វើឲ្យមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក្រោយនាងគ្រងឈុតបុរាណបែបនេះ ។

ក្នុងនោះដែរក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា ស្រីស្អាត Lauryn គឺពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដល់ថ្នាក់ពោលថា នាងដូច ចាងស៊ឺឈិ ជាតារាសម្ដែងស្រីល្បីឈ្មោះជនជាតិចិត្តថែមទៀត លើសពីនោះក៏មានអ្នកគាំទ្រឯទៀតបានចូលទៅ Commetn បែបលេងសើចជាមួយស្រីស្អាត Lauryn ថា ទឹកមុខនេះដើរតួកាចគឺពិតជាសមណាស់ ៕

 

អត្ថបទដែលជាប់ទាក់ទង