ក្ដៅដូចបាយពុះ លោកកៅ សីហា ពោលពាក្យចាក់ដោតទៅកាន់តារាថៃ Janie រឿងផុសដាក់ Caption ដែលមានអត្ថន័យបែបបន្លំ

តារាស្រីថៃល្បីឈ្មោះ Janie បានធ្វើដំណើរកម្សាន្តមកកាន់ទឹកដីកម្ពុជា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គមក្ពុជា ដោយមានការប្រតិកម្មខ្លាំងៗចំពោះតារាស្រីថៃ Janie បន្ទាប់ពីនាងបានបង្ហោះវីដេអូនៅប្រសាទអង្គរវត្តដោយភ្ជាប់មកជាមួយ Caption ថា up where we belong អង្គរវត្ត ដែលមានន័យជាភាសាខ្មែរថា នៅកន្លែងដែលជាកម្មសិទ្ធរបស់យើង និងមានមកជាមួយ Emoji រូបសត្វពស់ថែមទៀត ។

ខណៈត្រូវបានរងការរិះគន់ និងប្រតិកម្មជាច្រើនដោយភ្លាមៗនោះតារាស្រីថៃ Janie ក៏បានប្ដូរ Caption នោះជាថ្មីរួចហើយដែរ ដែលនៅសល់ត្រឹមតែពាក្យ អង្គរវត្ត បើទោះបីជាយ៉ាងនេះក្ដីក៏មហាជននៅបន្តជជែកវែកគ្នានៅបណ្ដាញសង្គមដដែលផងដែរ ជុំវិញការបង្ហោះCaption ដំបូងរបស់នាង ។

ដោយក្នុងនោះក៏មានអ្នកដឹកនាំរឿងល្បីឈ្មោះលោក កៅ សីហា បានបង្ហោះសារប្រតិកម្មខ្លាំងទៅកាន់តារាថៃ Janie ដោយប្រើពាក្យសំដីចាក់ដោតធ្ងន់ៗជាច្រើនទៅកាន់នាង «នែ… នាងនី.. ស្អី.. up where we belong កាដៀវខួយ gg ស្អីហា?
យីស.. រូបពស់ រូបអីនៀក ហើយថី? មកលេងធម្មតាទៅវាថី អីក៏ចិញ្ចឹមអាកូនចិត្ត មហិច្ចតាចង់បានរបស់គេម៉េះហែងហ្ហា…ពូជហែងចឹងហ្មងអី នាងនី? យីស មេខ្នីនេះ ខំចូលចិត្ត លូវចេញចរឹតចោរលើគោកឯង។ Bye ស្រីនីចរឹតចឹងបានប្ដីវៃប៉ោងមុខកាលម៉ានឆ្នាំមុន» ៕

 

អត្ថបទដែលជាប់ទាក់ទង