Koy Anna បញ្ចេញស្ទាយថតរូបថ្មីជាមួយផ្កាកុលាបបិទបាំងរាងកាយ ធ្វើឲ្យអ្នកគាំទ្រស្រែក Wow គ្រប់គ្នា

នៅថ្មីៗនេះកញ្ញា Koy Anna បានបញ្ចេញស្ទាយថតរូបថ្មីជាមួយផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៅ យកមកបិទបាំងរាងកាយរបស់នាង និងបានភ្ជាប់មកជាមួយ Caption ដោយរៀបរាប់ថា «មនុស្សស្រីប្រៀបដូចជាផ្កាកុលាប បើអ្នកមើលថែនាងឲ្យបានល្អ នោះអ្នកនឹងបានឃើញពីទំហំនៃសេចក្ដីស្រឡាញ់របស់នាង ដែលអាចរីកស្គុសស្គាយ និងមានក្លិនក្រអូបយ៉ាងទាក់ទាញបំផុត។កុលាប ជាផ្កាដ៏មានឥទ្ធិពលមួយនៅក្នុងខាងវប្បធម៌ និងប្រវត្តិសាស្ដ្រ។ វាក៏ត្រូវបានចាត់ទុកជាសកលនៃផ្កាតំណាងឲ្យក្ដីស្រលាញ់ពិតប្រាកដ» ធ្វើឲ្យអ្នកគាំទ្រសរសើរចំពោះ Koy Anna ដែលនៅតែរក្សាបានភាពលេចធ្លោ និងបន្តរីកចម្រើនជាបន្តបន្ទាប់ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ។

ជាមួយគ្នានេះក៏សង្កេតឃើញថា Koy Anna តែងតែបញ្ចេញស្ទាយថតរូបថ្មីៗប្លែកជារឿយៗ ដោយស្ទាយថតរូបរបស់នាងចេញមកម្ដងៗគឺពិតមានភាពល្អឥតខ្ចោះ និងទាក់ទាញខ្លាំង ពោលបវរកញ្ញារូបធ្លាប់បានថតជាមួយសត្វខ្លា និងសត្វក្រពើ ដែលភាគច្រើនមិនសូវមានអ្នកហានថតរូបបែបនេះឡើយ តែ Koy Anna ហានថតដើម្បីទទួលបានអ្វីដែលថ្មីជូនដល់អ្នកគាំទ្រ ទាំងនេះហើយដែលធ្វើឲ្យ Koy Anna កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ។

គួរបញ្ជាក់ផងដែរថា Koy Anna គឺជាលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2023 ហើយនាងក៏មានបំណងចង់ចូលរួមប្រកួតម្ដងទៀតក្នុងឆ្នាំ២០២៤ ផងដែរ ប៉ុន្តែមិនទទួលបានការអនុញ្ញាតពីស្ថាប័ន ព្រោះនាងស្ថិតនៅក្នុងកុងត្រានិងត្រូវបំពេញតួនាទីជាលំដាប់រងទី១ Miss Grand Cambodia 2023 ៕

អត្ថបទដែលជាប់ទាក់ទង