នៅសុខៗស្រាប់តែ កេសរ ទម្លាយថាខ្លួនធ្លាប់ត្រូវបានគេប៉ះពាល់រាងកាយ រហូតគិតចង់សម្លា.ប់ខ្លួន
រាចម្រៀងស្រី កេសរ បានចេញវីដេអូទម្លាយពីរឿងអតីតកាល ដែលខ្លួនធ្លាប់ត្រូវបានគេរំលោភបំពានរាងកាយ ក្នុងនោះដែរ កេសរ បាននិយាយរឿងក្នុងចិត្តរៀបរាប់រហូតដល់ទៅ ៥ នាទី និងបានឲ្យដឹងថា នាងធ្លាប់ត្រូវបានគេរំលោភបំពានផ្លូវភេទ និងបៀតបៀនរាងកាយនាងកាលពីយូរឆ្នាំដែរមកហើយ បើរំឭកពីវានៅពេលនេះ វាប៉ះពាល់អារម្មណ៍របស់នាងដូចគ្នា ប៉ុន្តែវាស្រាលជាងពេលដំបូងៗ ។
បន្ថែមពីនោះ កេសរ រៀបរាប់ថា ពេលនោះនាងគឺពិតជាចង់ឲ្យជួយនាងខ្លាំងណាស់ ប៉ុន្តែនាងខ្មាស រហូតនៅពេលមួយនាងបានសិក្សាពីនោះរឿងដែលនាងបានជួបក្រោយងើបពីគេងមានអារម្មណ៍ថា ស្ពឹកខ្លួន ទើបដឹងថាទាំងនេះគឺជាបៀតបៀន ហើយនាងក៏បានយករឿងមួយនេះប្រាប់ទៅកាន់អ្នកស្និទ្ធស្នាលផងដែរ ប៉ុន្តែគ្មានអ្នកជឿ ជាដែលធ្វើឲ្យនាងគិតច្រើន និងឈានដល់ការចង់បញ្ចប់ជីវិត ខណៈទើបនាងទទួលបានការលើកទឹកចិត្ត និងមានអ្នកនៅក្បែរ។
ក្នុងនោះ កេសរ ក៏បានបញ្ជាក់ពីមូលហេតុដែលនាងសម្រេចចិត្តចែករំលែករឿងផ្ទាល់ខ្លួននេះទៅកាន់មហាជន ព្រោះចង់ឲ្យដឹងថាអ្នកដែលត្រូវបានរងគ្រោះដោយសាររំលោភបំពានផ្លូវភេទ និងបៀតបៀនផ្លូវភេទពួកគេគឺពិតជាត្រូវការកម្លាំងចិត្ត និងក្ដីស្រឡាញ់ពីអ្នកនៅជុំវិញខ្លួនខ្លាំងណាស់ ៕