ពោពេញដោយអត្ថន័យ ! ឈុតធីតានាគឯករាជ្យ របស់ ទេព បូព្រឹក្ស គឺធ្វើឡើងដើម្បីឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរ

ថ្ងៃសម្ពោធវីដេអូចម្រៀងបទ «ទេវរាជ» អ្នកនាង ទេព បូព្រឹក្ស កាន់តែជិតមកដល់ដោយអ្នកនាងបានបង្ហាញរូបភាពគ្រងឈុតបុរាណថ្មី លំអរដោយគ្រឿងអង្ការយ៉ាងប្រណិត ដែលជាការរចនាឡើង ដោយពឹងផ្អែកលើ មូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ចូលគ្នាជាមួយសិល្បៈសម័យ ដែលមានឈ្មោះថា «ឈុតធីតានាគឯករាជ្យ» ។

បើយោងតាមរយៈការបង្ហោះសារ កាលថ្ងៃទី ០៩ ឧសភា ឆ្នាំ២០២៤ អ្នកនាង ទេព បូព្រឹក្ស រៀបរាប់ថា ឈុតធីតានាគឯករាជ្យ គឺចង់បង្ហាញអំពីបុត្រីនាគ ពោលគឺព្រះនាងនាគ ដែលជាស្ដេចគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ ទ្រង់ពោពេញ ទៅដោយឯករាជ្យភាព និងសុភមង្គល។ ទ្រង់តំណាងឱ្យស្រ្តីខ្មែរទាំងអស់ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានបង្ហាញឲ្យបានឃើញថា ស្រ្តីគឺជាអតីតកាល បច្ចុប្បន្ន និងអនាគតនៃការតតាំងដើម្បីរកសុខសន្ដិភាព។

សូមជម្រាបថា MVថ្មី បទទេវរាជ ដែលគ្រោងនឹងសម្ពោធនាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាការសម្ពោធ MV ខ្នាតធំ នៅសាលមហោស្របកោះពេជ្យ។ ចំពោះសំបុត្រចូលទស្សនា ក៏ចាប់ប្រកាសលក់ហើយ នៅថ្ងៃសៅរ៍ទី ១១ ឧសភានេះ ក្នុងតម្លៃ ៨ដុល្លារ (សម្រាប់សំបុត្រធម្មតា) និង ៥០ដុល្លារ (សម្រាប់សំបុត្រ VIP) ដោយទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រនេះ នឹងមានការរៀបចំជូនទៅ សាលាមធ្យមវិចិត្រសិល្បៈ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង