ពាក់មី ស្វាគមន៍អតីតបេក្ខភាព The Rapper Cambodia ពីររូបចូលក្នុងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ

កាលពីពេលថ្មីៗនេះ លោកចែម ចាន់រ៉ា ហៅនាយ ពាក់មី បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយស្វាគមន៍សមាជិកថ្មីចូលមកក្នុងក្រុមបាល់ទាត់ផ្ការីកក្រុមរដូវរបស់លោក ដែលបេក្ខភាព The Rapper Cambodia រដូវកាលទី១ ចំនួន២នាក់ គឺ GMENGZ និង EMl ក្នុងនោះក៏មាន Fan Fan របស់តារារ៉េបពីបានអបអរ និងចង់ឃើញពួកគេប្រកួតនៅពេលឆាប់ៗផងដែរ ។

ជាមួយការបង្ហោះសារនោះដែរ លោកពាក់មី ក៏បានភ្ជាប់មកជាមួយ Caption និងបានឲ្យដឹងថាលោកបាន ស្វាគមន៍ GMENGZ និង EMI មកកាន់ផ្ការីកគ្រប់រដូវ សម្រាប់ការប្រកួតបាល់ទាត់ Soccer League លើកទី ៧ ឆ្នាំ២០២៤ ដែលនឹងប្រកួតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅស្តាតអូឡាំពិក ។

បន្ថែមពីនោះ លោកពាក់មី ក៏បានបន្តឲ្យទៀតថានៅថ្ងៃប្រកួតទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ និងមានអាវ ផ្ការីកគ្រប់រដូវចំនួនប្រហែល ១០០០០ អាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិជួយដល់កុមារកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង