Hongqi ទើបចេញរថយន្តទំនើប Sedan ប្រណីតថ្មី មើលមួយភ្លែតស្មានតែ Rolls-Royce!

រថយន្ត Hongqi Guoya ដែលជាប្រភេទ flagship luxury sedan ទើបតែបង្ហាញខ្លួន​នៅក្នុង​កម្មវិធី Beijing Auto Show ដែលមានការឌីហ្សាញកូនកាត់ Rolls-Royce, Bentley និង Cadillac មើលទៅប្រណីតមែនទែន។

រថយន្តរបស់ចិនមួយនេះ ផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំនួន២ប្រភេទគឺ៖

-ទី១ ម៉ាស៊ីន Hybrid ចំណុះ ៣,០លីត្រ ទាក់បូ កម្លាំង ៣៨៩សេះ

-ទី២ ម៉ាស៊ីន Hybrid ចំណុះ ៤,០លីត្រ ទាក់បូ ទំហំ ៨ស៊ីឡាំង កម្លាំង ៤៨៣សេះ។

វាដំណើរការដោយ​ប្រអប់លេខអូតូ៨វគ្គ និងប្រើកញ្ចប់អាគុយ Ternary Lithium Battery ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ពីចម្ងាយបើកបរពេលសាកភ្លើងពេញនោះទេ។

អត្ថបទដែលជាប់ទាក់ទង