អស្ចារ្យ! នៅក្មេងសោះ តែសមត្ថភាពមិនធម្មតា ទទួលបានជើងឯកក្នុងការបញ្ជារ៉ូប៉ូតប្រកួតគ្នាអមដោយទឹកប្រាក់៤លានរៀល

នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ មានការប្រកួតរ៉ូប៉ូតវាយគ្នាដំបូងគេបង្អស់នៅកម្ពុជា The Bot Fighting ដោយមានការចូលរួមប្រកួតចំនួន ១៨ក្រុម មកពីបណ្តាក្រុមហ៊ុន និងស្ថាប័នបណ្តុះបណ្តាលបច្ចេកវិទ្យារ៉ូប៉ូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានប្រារព្ភធ្វើនៅទីតាំង ក្នុងសង្វៀនប្រយុទ្ធ BATTLEBOTx របស់​ AI FARM ខណ្ឌដង្កោរ ក្នុងរាជធានីភ្នំពេញ។

ក្រុមជើងឯកដែលទទួលបានជ័យលាភីក្នុងការប្រកួតរ៉ូប៉ូតវាយគ្នានេះ គឺបានទៅលើក្រុមសំបុកមេកានិច ដែលធ្វើការបញ្ជាផ្ទាល់ដោយកុមារាដែលមានភ្ជាប់មកជាមួយ កាន់ពានរង្វាន់ និងទឹកប្រាក់ ៤លានរៀលនេះផងដែរ ពិតជាគួរឲ្យកើតសរសើរ នៅក្មេងសោះ ប៉ុន្តែមានសមត្ថភាពខ្លាំង ខណៈគូប្រកួតផ្សេងទៀត សុទ្ធតែជាយុវជន និងមនុស្សពេញវ័យទាំងអស់។

គួររំឭកថា ក្នុងការប្រកួតរ៉ូប៉ូត The Bot Fighting នេះ ក្រុមទទួលបានចំណាត់លេខ១ ជាជើងឯកក្នុងរដូវកាលទី១នេះ ទទួលបានពាន១គ្រឿង អមដោយទឹកប្រាក់ ៤លានរៀល និងជើងឯករងបានទឹកប្រាក់ ២លានរៀល ខណៈចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ ១លាន ២ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង