ស្ងាត់មួយរយៈApple ត្រលប់មកផលិតជាមួយរថយន្តអគ្គិសនីឡើងវិញដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនរថយន្តដទៃ
កាលពីដើមឆ្នាំនេះ មានព័ត៌មានថា Apple បានបោះបង់ចោលគម្រោង Titan ដែលនឹងបញ្ឈប់ការអភិវឌ្ឍរថយន្តអគ្គិសនី។ ប៉ុន្តែរបាយការណ៍ថ្មីមួយពី DigiTimes បានបង្ហាញថា Apple ទំនងមិនបញ្ចប់គម្រោងមហិច្ឆតាត្រឹមនេះទេ ពោលគឺ Apple កំពុងវាយតម្លៃជ្រើសរើសក្រុមមួយដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនរថយន្តអាមេរិក ក្នុងនោះ ក្រុមហ៊ុន Rivian អាចជាបេក្ខជនឈានមុខគេ។
របាយការណ៍នោះ បានលើកឡើងថា Apple អាចនឹងចំណាយពេល ១០ឆ្នាំសម្រាប់ការស្រាវជ្រាវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដោយមិនធ្វើខ្លួនឯនោះទេ គឺសហការជាមួយក្រុមហ៊ុនដទៃ។
យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុន Rivian ដែលគេជឿជាក់ថា ជាបេក្ខជនឈានមុខគេជាមួយ Apple នោះ ថាតើក្រុមហ៊ុនទាំងពីរនេះ នឹងស្ថិតក្នុងកិច្ចសហប្រតិបត្តិការបែបណានោះទេ។ ប៉ុន្តែកិច្ចសហការនេះ ត្រូវបានគេលើកយកសេណារីយ៉ូតិចតួច ដើម្បីពិចារណា។