យុវជនពីររូបធ្វើឲ្យ ស្នងការដ្ឋាននគរបាលខេត្តកំពត និងបវរកញ្ញាតំណាងឲ្យខេត្តកំពត ព្រមទាំងអ្នករស់នៅខេត្តកំពត ហួសចិត្តជាខ្លាំងព្រោះទង្វើមួយនេះ

កាលពីយប់ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៤ ស្នងការដ្នាននគរបាលខេត្តកំពត បានបង្ហោះសារមួយដោយមានក្ដីហួសចិត្តជាខ្លាំង ក្រោយលោកស្នងការបានត្រួតពិនិត្យមើលតាម camera សុវត្ថិភាពនៅកន្លែងសេះសមុទ្រដែលជាកន្លែងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនទៅលេងកម្សាន្ត ក៏បានឃើញយុវជនប៉ុន្មាននាក់កំពុងតែអង្គុយនៅជិតទូរភ្លើង ដោយក្ដីបារម្ភលោក ស្នងការក៏បានឲ្យកម្លាំងចុះទៅអន្តរាគមន៍ន៏ដល់កន្លែងសេះសមុទ្រភ្លាមៗ ទើបដឹងថាយុវជនប៉ុន្មាននាក់នោះកំពុងសាកថ្មទូរស័ព្ទហើយអង្គុយលេងហ្គេមសោះ ។

តាមរយៈការបង្ហោះរូបភាពពីដំណឹងដ៏ហួសចិត្តទាំងយប់របស់ ស្នងការដ្នាននគរបាលខេត្តកំពត លោកក៏បានភ្ជាប់មកជាមួយ Caption ថា «យីក្មួយ ពូត្រួតពិនិត្យតាម camera សុវត្ថិភាពនៅកន្លែងសេះសមុទ្រ ស្មានតែក្មួយកំពុងធ្វើអ្វីនៅទូរភ្លើង! ពេលពូឲ្យកម្លាំងអន្តរាគមន៍ន៏មកដល់ពួកក្មួយកំពុងសាកថ្មទូរស័ព្ទហើយអង្គុយលេងហ្គេមយ៉ាងរំភើយ ១៤ ០៥ ២០២៤ » ។

ក្នុងនោះដែរ កញ្ញា ធី គន្ធា ដែលជាបេក្ខភាពក្នុងកម្មវិធី Miss Grand Cambodia 2024 និងជាបវរកញ្ញាដែលតំណែងឲ្យខេត្តកំពតក៏បានចូលទៅបញ្ចេញមតិនៅក្នុង ការបង្ហោះសារពីរឿងហួសចិត្តរបស់ ស្នងការដ្នាននគរបាលខេត្តកំពត ដោយរៀបរាប់ថា «ក្នុងនាមនាងខ្ញុំជាបវរកញ្ញាខេត្តកំពត នាងខ្ញុំពិតជារំភើបណាស់ ដែលតំណាងខេត្តរបស់នាងខ្ញុំថ្មីរហូត »៕

អត្ថបទដែលជាប់ទាក់ទង