ឱក សុគន្ធកញ្ញា ទម្លាយត្រៀមយកសមាជិកបន្ថែមទៀត នៅខួបអាពាហ៍ពិពាហ៍លើកទី១០ ខណៈបច្ចុប្បន្នមានទាយាទពីរនាក់ក្នុងខួបលើទី៥

កំពូលតារាចម្រៀងសំឡេងផ្អែមអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាកពីការងារសិល្បៈជាច្រើនខែដែរមកហើយ ដោយសារតែអ្នកនាងបានពពោះ និងសម្រាលកូនប្រុសទី២ ដែលមានមុខមាត់គួរឲ្យស្រលាញ់ម្នាក់ទៀតបន្ថែមក្នុងគ្រួសារឲ្យកាន់តែមានសុខសុភមង្គល ។

ខណៈកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញដែលត្រូវជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីដែលបានរៀបការនិងកសាងគ្រួសារជាមួយគ្នាអស់រយៈពេល ៥ឆ្នាំ ក្នុងអ្នកនាងក៏បានបង្ហោះរូបថតជុំគ្រួសារដែលមានសមាជិក ៤ នាក់ និងបានភ្ជាប់មកជាមួយ Caption ដ៏មានអត្ថន័យថា «ធ្មេចបើកៗ កន្លងផុតអស់រយៈពេល ៥ឆ្នាំហើយ ដែលយើងបានកសាងគ្រួសារ តូចជាមួយគ្នាឲ្យធំបន្តិចម្ដង ៗចាំមើលខួបទី១០នឹងបន្ថែមប៉ុន្មាននាក់ទៀត រីករាយខួបអាពាហ៍ពិពាហ៍លើកទី៥ » ។

គួរជម្រាបថាអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែសម្រាលកូនប្រុសទីបានប្រមាណជាង ២ខែនោះទេ ប៉ុន្តែអ្នកនាងបានវិលចូលការងារសិល្បៈវិញហើយ ជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង ដោយនៅថ្មីៗនេះអ្នកនាងបានបង្ហាញវត្តមានលើឆាកកម្មវិធីលំដាប់ពិភពលោក Cambodian idol រដូវកាលទី៥ ក្នុងនាមជាគណៈកម្មការនៃកម្មវិធីមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង