វត្តមានរបស់ ស៊ីន យូប៊ីន ចូលរួមក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមនៅប្រទេសបារាំង នឹងធ្វើឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ !
សិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ដើរលើកម្រាលព្រំដ៏ធំប្រចាំ The 77th Annual Cannces Film 2024 ដែលធ្វើនៅទីក្រុងកាន នៃប្រទេសបារាំង ។
ក្នុងនោះដែរក៏មានវត្តមានរបស់តារាសម្ដែងជូរមុខកញ្ញា ស៊ីន យូប៊ីន និងមានសិល្បករប៉ុន្មានអ្នកផ្សេងទៀតរបស់ប្រទេសកម្ពុជា ដែលទទួលបានការអញ្ជើឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដើរលើកម្រាលព្រំដ៏ធំអស្ចារ្យមួយនេះ ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅសិល្បករដែលតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺមានតែវត្តមានរបស់ កញ្ញា ស៊ីន យូប៊ីន ម្នាក់ប៉ុណ្ណោះដែលជាទីមោទកភាពជាលើរូបនាង ដែលតែងតែលេចវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើន និងមិនភ្លេចនាំយកនូវវប្បធម៌ខ្មែរ ទៅបង្ហាញឲ្យបរទេសបានស្គាល់ពីកម្ពុជាកាន់តែច្រើនមួយកម្រិតទៀត ។
ងាកមកមើលពីឈុតដែលកញ្ញា ស៊ីន យូប៊ីន បានគ្រងក្នុងថ្ងែចូលរួមព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមនេះគឺពិតស្រស់ស្អាត និងមានភាពប្រណិតសាកសមក្នុងកម្មវិធីខ្លាំងណាស់ ដែលធ្វើឲ្យនាងដើរយ៉ាងមានភាពជឿជាក់ និងពោពេញទៅដោយស្នាមញញឹម ក្នុងការបង្ហាញវប្បធម៌របស់កម្ពុជាឲ្យបរទេសបានស្គាល់តាមរយៈការច្នៃម៉ូតឈុតនីមួយៗដែលនាងបានគ្រងចូលក្នុងកម្មនានាកន្លងមក
របញ្ជាក់ផងដែរថា នៅមុខថ្ងៃចូលរួមក្នុងដើរលើកម្រាលព្រំក្រហមកញ្ញា ស៊ីន យូប៊ីន បានបង្ហាញពីឈុតមួយដែលនាងត្រៀមពាក់នៅក្នុងកម្មវិធីនោះ ដែលជាឈុតឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរ ការដាំ●ការដុះ●ស្លឹកខ្ចី●ស្លឹក●ចេញផ្ការ●ផ្លែ●ផ្លែទុំ●ផ្លែជ្រុះ ៕