ប៉ុន សុរ៉ាវត្តី រំភើបរហូតស្រស់ទឹកភ្នែក បន្ទាប់ពីគូស្នេហ៍លុតជង្គង់សុំរៀបការនៅប្រទេសកូរ៉េ

កញ្ញា ប៉ុន សុរ៉ាវត្តី ម្ចាស់មកុដ Miss Planet Cambodia 2020 នាពេលកន្លងមកនាងធ្លាប់ត្រូវបានរងការរិះគន់ពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីនាងបានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ជាកំលោះសង្ហារម្នាក់ជាសាធារណៈ ដោយនាងមិនបានព្រួយបារម្ភក្នុងការបង្ហាញពីទំនាក់ទំនងមួយនេះទេ បើទោះបីជាដឹងថារឿងនេះអាចនឹងធ្វើឲ្យនាងបាត់បង់ប្រជាប្រិយភាពក៏ដោយ ផ្ទុយពីនោះនាងថែមទាំងបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ទៀតផង ។

ដោយនៅថ្មីៗនេះដែរ កញ្ញា ប៉ុន សុរ៉ាវត្តី បានឲ្យដឹងថាគូស្នេហ៍របស់នាងជាជនជាតិសិង្ហបុរី មានអាយុជាង ៣០ឆ្នាំ បើគិតមកទល់ពេលនេះអ្នកទាំងពីរស្រលាញ់និងមើលចិត្តគ្នាអស់រយៈពេលប្រមាណជាង ៣ ឆ្នាំហើយ ចំពោះទំនាក់ទំនងមួយនេះគឺអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ social media និងបានបន្ត សាងទំនាក់ទំនងស្នេហារហូតសព្វថ្ងៃនេះ ។

ស្រាប់តែនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ មានអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និងអបអរសាទរដល់ ប៉ុន សុរ៉ាវត្តី ក្រោយបរវកញ្ញារូបនេះបានបង្ហោះរូបភាពរបស់ខ្លួនដែលត្រូវបានគូស្នេហ៍ដែលស្រលាញ់មើលចិត្តគ្នារយៈពេល ៣ឆ្នាំលុតជង្គង់សុំនាងរៀបការនៅឯប្រទេសជប៉ុន បន្ថែមពីនោះប៉ុន សុរ៉ាវត្តី ក៏បានភ្ជាប់មកជា Caption ដ៏រំភើបថា « គ្មានពាក្យបរិយាយទេ ដឹងត្រឹមតែរំភើប អ្នកណាមិនយំបើលេង Surprised សុំរៀបការ នៅជុំវិញមនុស្សឡើងច្រើន »៕

អត្ថបទដែលជាប់ទាក់ទង