ស្ងាត់ៗ កែវ ច័ន្ទដាលីន ម្ចាស់បទ «ភាសាស្នេហ៍» រៀបចំពិធីភ្ជាប់ពាក្យលក្ខណៈបែបគ្រួសារយ៉ាងមានក្ដីសុខ

អតីតបេក្ខភាព X-Factor Cambodia រដូវកាលទី១  និងជាអតីតបេក្ខភាព I Am A Singer Cambodia រដូវកាលទី២ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងបានធ្វើពិធីភ្ជាប់ពាក្យស្ងាត់ៗជាមួយកំលោះសង្ហាឈ្មោះ ស៊ូ គីរី ដែលមានមុខមាត់ស្រស់ស្អាតនិងពិតជាសាមសកជាមួយនាងខ្លាំងណាស់។

នៅក្នុងពិធីភ្ជាប់ពាក្យរបស់ ម្ចាស់បទ «ភាសាស្នេហ៍» ដែលបានរៀបចំធ្វើឡើងលក្ខណៈបែបគ្រួសារយ៉ាងសាមញ្ញា ដោយគ្រាន់តែមានញាតិមិត្តចាស់ទុំទាំងសងខាងដឹងឮ ហើយចំពោះពិធីភ្ជាប់នេះដែរ គឺបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ដោយសាមីខ្លួនគឺកញ្ញា កែវ ច័ន្ទដាលីន មិនបានបង្ហោះរូបភាពពីពិធីភ្ជាប់ពាក្យរបស់នាងនៅលើបណ្ដាញសង្គមនោះទេ ប៉ុន្តែរូបភាពនៃពិធីភ្ជាប់ពាក្យរបស់នាងត្រូវបានគេឃើញតាមរយៈសាច់ញាតិរបស់នាងដែលបានយកទៅចែកចាយនៅលើបណ្ដាញសង្គម ដោយមានរូបភាពស្អាតៗច្រើនសន្លឹកដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលើនៅលើបណ្ដាញសង្គមបានចូលទៅ Comment អបអរសាទរដល់ពួកគេទាំងពីរជាច្រើនផងដែរ ។

ងាកមកមើលពីសម្រស់របស់ កែវ ច័ន្ទដាលីន អនាគតកូនក្រមុំវិញគឺស្អាតញាក់តែម្ដង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ជាមួយស្នាមញញឹមប្រកបដោយក្តីរំភើប ក្នុងនោះក៏សង្កេតឃើញសមាជិកគ្រួសារបានពាក់សម្លៀកបំពាក់ដែលមានពណ៌ដូចគ្នាជាមួយ អនាគតកូនកំលោះ និងកូនក្រមុំដែលធ្វើឲ្យទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យមួយនេះកាន់តែស្រស់ស្អាតថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង