អ្នកគាំទ្រកំពុងព្រួយបារម្ភខ្លាំង ក្រោយសមាជិករបស់ក្រុម VEESA ទាំងអស់ប្ដូរ Profil ដាក់ពណ៌ខ្មៅដោយភ្ជាប់ជាមួយពាក្យថា «ដល់ពេលហើយ»

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ នេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញផ្ទុះការភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំង បន្ទាប់ពីបានឃើញផេករបស់ VEESA – The Creator បានប្ដូរ Profil និង Cover ផេកទៅជាពណ៌ខ្មៅដោយមានអក្សរនៅលើនោះដែលបានសរសេរពាក្យថា «ដល់ពេលហើយ» យ៉ាងតូចមើលស្ទើរតែមិនឃើញ ។

ងាកមកមើលពីសមាជិនៅក្នុងក្រុម VEESA – The Creator វិញម្នាក់ៗក៏បានប្ដូរ Profil របស់ខ្លួនដាក់ពណ៌ខ្មៅដែលមានពាក្យថា ដល់ពេលហើយ ដូចៗគ្នា ក្នុងនោះរួមមាន Heng Visal , Heng Veasna,Jasmine Hang, MPJ KH, Linda-Vee,Jennie-Vee, Denzo-Vee, SopeaReach, Bola_Vee,និងសមាជិកផ្សេងៗទៀតដែលនៅក្នុងក្រុមនេះសុទ្ធតែបានប្ដូរ Profil បែបនេះទាំងអស់ ដែលធ្វើឲ្យអ្នកគាំទ្រកើតជាចម្ងល់និងព្រួយបារម្ភខ្លាំង ព្រោះក្លាចថាក្រុមនេះអាចនឹងត្រូវរំសាយ បើទោះបីជាទទួលបានសំណួរជាច្រើនពីអ្នកគាំទ្រមែន ប៉ុន្តែផេករបស់ VEESA – The Creator និងសមាជិកផ្សេងៗនៅក្នុងក្រុមមិនបានចេញមកបញ្ជាក់ពីមូលហេតុដែលពួកបានប្ដូរទាំងអស់គ្នាបែបនេះនោះទេ ។

យ៉ាងណាមិញក៏មានគណនី Facebook មួយឈ្មោះ Chhay បានចែករំលែកសារនៅលើបណ្ដាញសង្គម និងបានឲ្យដឹងពាក់ជុំវិញរឿងរ៉ាវរបស់ក្រុមVEESA – The Creator ថា «ដឹងការពិតហើយគឺ Veesa went bankrupt តាមបង Linda _Vee ប្រាប់មក»។

គួរបញ្ជាក់ផងដែរ ថាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅផេក VEESA – The Creator ធ្លាប់បានបង្ហោះសារជាដំណឹងថា ក្រុមពួកគេនឹងបិទបណ្ដោះអាសន្ន ដែលមិនបានបញ្ជាក់ពីមូលហេតុនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង