Kaka នៅ Australia លើកទឹកចិត្តតារារ៉េប RedKing កុំឲ្យខ្វល់ឈឺក្បាលជាមួយអ្នកណា ព្រោះមិនបានធ្វើខុស តែត្រូវធ្វើជាបុគ្គលគំរូកុំឲ្យគេមើលងាយ !

តារាចម្រៀងរ៉េប RedKing បានរងការជេប្រមាថយ៉ាងសន្ធឹកសន្ធាប់ពីមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម ព្រមទាំងបានបង់ការងារថែមទៀត បន្ទាប់ពីមានការយល់ច្រឡំថាលោកជាប់ពាក់ព័ន្ធជាមួយករណី មាន Rapper២នាក់បានបំពានលើនារីម្នាក់ ដែលជាប្រធានបទក្ដៅគគុកមួយ ធ្វើឲ្យអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើននៅតែលើកមកជជែកវែញគ្នា បើទោះពីជាបានស្គាល់ពីអត្តសញ្ញាណរបស់ Rapperទាំង២រូបនោះ ដែលមិនមែនជាលោក RedKing ក៏ដោយ ព្រោះតែពួកគេមានក្ដីអាណិតចំពោះនារីរងគ្រោះ និងបន្តចែករំលែកសារដែលទង្វើមិនល្អរបស់ Rapperទាំង២នាក់នោះ ដើម្បីស្វែងរកយុត្តិធម៌ឲ្យនារីរងគ្រោះផងដែរ ។

យ៉ាងណាមិញនៅអធ្រាត្រម៉ោង ១២ : ៣៨ នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ តារារ៉េប RedKing បានបង្ហោះវីដេអូមួយដែលមានរយៈពេល ១៥វិនាទីជាមួយភ្លេងដ៏កម្សត់ និងភ្ជាប់មកជាមួយ Caption ថា «បានត្រឹមតែអាណិតគាត់» ដែលក្នុងន័យនេះលោក RedKing អាចនឹងបញ្ចេញអារម្មណ៍អាណិតទៅកាន់នារីរងគ្រោះដែលត្រូវបាន Rapper២នាក់បំពានលើនាង បើទោះជាខ្លួនត្រូវបានមហាជនយល់ច្រឡំ ហើយជេប្រមាថយ៉ាងច្រើន និងបាត់បង់ការងារក៏ដោយ។

ក្នុងនោះដែរ Kaka KH Australia ដែលជាអ្នកផលិតមាតិកាម្នាក់រស់នៅ Australia ក៏បានចូលទៅ Comment លើកទឹកចិត្តដល់តារារ៉េប RedKing ដោយបានរៀបរាប់ថា «ប្អូនមិនបានធ្វើប្អូនកុំខ្វល់ អ្នកណាក្បាលអ្នកហ្នឹងអ្នកណាធ្វើអីទទួលយកទៅ សំខាន់ប្អូនត្រូវធ្វើជាបុគ្គលនិងគំរូល្អកុំឲ្យគេមើលងាយអ្នករ៉េប … កុំឲ្យគេម៉ៃពួកៗទាំងអស់.. cheer up boy be strong brother» ៕

អត្ថបទដែលជាប់ទាក់ទង