កញ្ញាមាន សូនីតា ក្លាយជាតារាស្រីខ្មែរទីមួយ ដែលបានធ្វើឲ្យគេហទំព័រ Reuter ធ្វើការបង្ហោះរូបសន្លឹករបស់ខ្លួន

ក្រោយឃើញវត្តមានរបស់ តារាសម្តែង មាន សូនីតា បង្ហាញខ្លួនលើ កម្រាលព្រំក្រហម ក្នុងកម្មវិធីធំប្រចាំឆ្នាំ មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ ក្នុងប្រទេសបារាំង ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងគួរឲ្យកត់សម្គាល់ ពីសំណាក់មហាជនផ្ទុះការកោតសរសើរអំពី រ៉ូបរបស់នាងដែលបាន គ្រងចូលរួមក្នុងកម្មវិធី។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ភាពល្បីល្បាញ ទៅនឹងសម្រស់ ក៏ដូចជាភាពច្នៃប្រឌិត នៃម៉ូដរ៉ូបរបស់ តារាស្រីរូបនេះ  បានធ្វើឲ្យគេហទំព័រ Reuter ធ្វើការបង្ហោះរូបសន្លឹករបស់ មាន សូនីតា នៅលើវេបសារយរបស់ខ្លួន ដោយអមជាមួយទៅនឹង តារាបរទេសដទៃទៀត បានធ្វើឲ្យរូបនាង ជាតារាស្រី ខ្មែរទីមួយបំផុត ដែលបានបង្ហាញខ្លួន លើគេហទំព័រដ៏ល្បី Reuter មួយនេះ។

យ៉ាងណាមិញ មិនត្រឹមតែគេហទំព័រ Reuter បានធ្វើការបង្ហោះរូបរបស់នាងនោះទេ គេហទំព័របរទេស ក៏ដូច ជាសារព័ត៌មានបរទេស មានដូចជា Dailymail សារព័ត៌មានប្រទេសអង់គ្លេស និងកាសែតបារាំង Nicematin ក៏បានចុះផ្សាយរូបនាងដូច្នេះដែរ៕

CANNES, FRANCE – MAY 21: Mean Sonyta attends the “Parthenope” Red Carpet at the 77th annual Cannes Film Festival at Palais des Festivals on May 21, 2024 in Cannes, France. (Photo by Sebastien Nogier – Pool/Getty Images)

អត្ថបទដែលជាប់ទាក់ទង