ស្ងាត់ៗ អែនជែលឡា ម្ចាស់បទ «បង្ខំចិត្តបែក» ដឹកដៃគូស្នេហ៍ចូលរោងការហើយ
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ តារាចម្រៀងថ្ពាល់ប៉ោង អែនជែលឡា ដែលមានឈ្មោះពិត ណាំ វរលាភ ជាប្អូនស្រីបង្កើតរបស់តារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន និងជាម្ចាស់បទចម្រៀងជាច្រើនដូចជាបទ «ពេលជួបពេលឃ្លាតពិបាកដូចគ្នា» បទ «បង្ខំចិត្តបែក» និងបទ «ពេលវាលាមិនសក្ដិសម» ដែលការគាំទ្រផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យកាលអំឡុងឆ្នាំ ២០០៨-២០០៩កន្លងទៅ។
អែនជែលឡា បានសម្រេចចិត្តចូលរោងការជាមួយស្វាមីលោក ហេង ឧត្តមវិទូ ដោយបានរៀបចំឡើងយ៉ាងស្ងាត់ៗលក្ខណៈបែបគ្រួសារ ដែលមានតែសាច់ញាតិចាស់ទុំទាំងសងខាង និងមិត្តភក្កិចូលប៉ុណ្ណោះ ព្រោះហាក់មិនសូវបានឃើញវត្តមានរបស់អ្នកសិល្បៈចូលរួមក្នុងពិធីមង្គលការរបស់នាងនោះទេ ។
ងាកមកមើលពីសម្រស់របស់ អែនជែលឡា វិញគឺពិតជាស្អាតប្លែកក្នុងឈុតសម្លៀកបំពាក់ជាកូនក្រមុំបែបប្រពៃណីខ្មែរ រីឯកូនកំលោះវិញក៏ស្រស់សង្ហា ញញឹមបិទមាត់មិនជិតក្នុងថ្ងៃពិសេសរបស់ពួកគេទាំងពីរ ៕