ចំណាន អ្នកផលិតវីដេអូបែបអបរំទទួលបានប្រជាប្រិយភាពជាថ្មីពីមហាជន ដោយប្ដូរពីការជេរប្រមា.ថមកស្រលាញ់ចូលចិត្តវិញ ព្រោះតែហេតុផលទាំងនេះ

ចំណាន គឺជាអ្នកផលិតវីដេអូបែបអបរំម្នាក់ដែលកន្លងមកធ្លាប់បានរងការរិះគន់ និងជេប្រមាថពីមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមស្ទើរតែកន្លះប្រទេស ព្រោះតែសាច់រឿងអបរំនីមួយៗដែលក្រុមរបស់ ចំណាន ធ្លាប់បានថតនិងយកមកចែករំលែកនៅលើបណ្ដាញសង្គមរាល់ដងមានការប្រើពាក្យសំដីមិនសមរម្យជាច្រើន ដែលជាហេតុធ្វើមហាជនមិនពេញចិត្ត និងបានចូលទៅ Comment បញ្ចេញពីអារម្មណ៍ស្អប់ក្រុមមួយនេះជាខ្លាំង ដោយយល់ថាក្រុមមួយនេះគឺផលិតវីដេអូឡើងដោយខ្វះការយល់ដឹង និងបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនាជាខ្លាំង រហូតដល់ថ្នាក់មានការស្នើសុំឲ្យក្រុមមួយនេះបញ្ឈប់ការថតរឿងបន្តថែមទៀតផង ។

ពិតណាស់ក្រោយរងការរិះគន់ និងការស្នើសុំពីមហាជនឲ្យឈប់សម្ដែងរឿងបន្ត ចំណាន និងសមាជិកនៅក្នុងក្រុមក៏ធ្លាប់បានសម្រាកពីការថតរឿងអបរំបែបខ្លីៗនេះមួយរយៈពេលដែរ បើទោះបីជាវីដេអូដែលផលិតមកកំពុងតែទទួលបានការទស្សនារហូតដល់ ១លាន ទៅ២លានដងក៏ដោយ ព្រោះតែអ្នកដែលបានចូលទស្សនាទាំងនោះសុទ្ធមិនពេញចិត្ត និងចូលទៅជេរប្រមាថ ចំណាន និងសមាជិកក្រុមជារឿយៗដែលធ្វើឲ្យ ចំណាន មានឱកាសក្នុងការរកគំនិតថ្មី ដើម្បីផ្លាស់ប្ដូរសាច់រឿងរបស់ក្រុមឲ្យប្រសើរជាងមុន ។

ខណៈនៅថ្មីៗនេះដែរ ចំណាន និងសមាជិកក្រុមហាក់ទទួលបានប្រជាប្រិយខ្លាំងពីមហាជន ដោយលើកនេះគឺពុំមានពាក្យជេប្រមាថ មកកាន់ក្រុមរបស់ពួកគេទៀតទេ ព្រោះតែ ចំណាន បានផលិតសាច់រឿងបែបថ្មីដែលមានការអប់រំល្អ និងមិនប្រើពាក្យសំដីមិនសមរម្យណាមួយនៅក្នុងវីដេអូរបស់ពួកគេទៀតឡើយ ដោយសារតែ ចំណាន និងក្រុមបានដឹងពីកំហុស និងចេះកែប្រែខ្លួនពីអាក្រក់មកល្អវិញ ទើបធ្វើឲ្យក្រុមពួកគេទទួលបានប្រជាប្រិយភាពជាថ្មី និងមានតែអ្នកស្រលាញ់ចូលចិត្តទាំងក្មេងចាស់ប្រុសស្រី ជាការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែធ្លាប់បានធ្វើខុសដូចគ្នា តែសំខាន់ដឹងខុសហើយត្រូវចេះកែទើបប្រពៃ តួយ៉ាងដូចក្រុមសម្ដែងរឿងអបរំខ្លីៗរបស់ ចំណាន ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង