កុមារី អែលសា លីន និង ហាណា បុស្បា ត្រៀមខ្លួនចូលរួមកម្មវិធីអន្ដរជាតិ ២ ក្នុងពេលតែមួយនៅប្រទេសវៀតណាម
កុមារី អែលសា លីន មានអាយុ ១០ ឆ្នាំ និងកុមារី ហាណា បុស្បា មានអាយុ ៧ ឆ្នាំ ដោយនាងតូចទាំងពីរនឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីអន្ដរជាតិ ២ ក្នុងពេលតែមួយ រួមមាន៖ កម្មវិធី fashion show លំដាប់អន្ដរជាតិ ឈ្មោះថា Vietnam International Junior Fashion Week 2024 នាដើមខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសនោះ គឺកុមារីទាំង ២ ត្រូវបានស្ថាប័នអន្តរជាតិជ្រើសរើសឱ្យដើរម៉ូដបើកក្បាល show នេះថែមទៀតផង ។
ក្នុងនោះ មាន Model វ័យក្មេងជាង ៧០ ប្រទេសមកពីជុំវិញពិភពលោក នឹងបង្ហាញវត្តមានក្នុងការប្រកួតអន្តរជាតិ ចូលរួមដើរម៉ូដកម្មវិធី Vietnam International Junior Fashion Week 2024 ព្រមទាំងមានវត្តមានរបស់កុមារី អែលសា លីន និង ហាណា បុស្បា ចូលរួមផងដែរ ។
បន្ថែមពីនោះកុមារី អែលសា លីន និង ហាណា ក៏ជាបេក្ខភាពតំណាងកម្ពុជាក្នុងការប្រកួតកម្មវិធី INTERNATIONAL KID STAR AWARD 2024 របស់ MGI MAGAZINE នៅវៀតណាមផងដែរ ៕