ក្រោយមានកំហុសក្នុងការសម្តែង ពេលនេះផលិតកម្មមួយនេះចេញសារសុំទោសជាសាធារណៈហើយ

កាលពីម្សិលមិញជាថ្ងៃបើកកម្មវិធី ស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន មរតកតេជោរ ។

ក្នុងនោះក៏មានការសម្តែងពីសិល្បករ សិល្បការនី គ្រប់ស្ថាប័ន បង្កើតជាទស្សនីយភាពដ៏អស្ចារ្យគ្រប់សម័យកាលរបស់ប្រទេសកម្ពុជា ធ្វើអោយមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ។

តែយ៉ាងណាអ្វីៗក៏មិនបានល្អគ្រប់១០នោះដែរ ដោយការសម្តែងរបស់ផលិតកម្មថោនបានបង្ករកំហុសអចេតនាកាន់ទង់ជាតិបញ្ច្រាស់ចំនួនបីប្រទេស ឥណ្ឌូនេស៊ី វៀតណាម និង មីយ៉ាន់ម៉ា ។
ក្រោយបង្ករកំហុសនេះ ខាងផលិតកម្មថោនក៏មិនបានទុកអោយស្ថានភាពនេះ កាន់តែក្តៅគគុកនោះដែរ ផលិតកម្មបានចេញសារសុំទោសជាសាធារណៈដោយទទួលយកកំហុសដែលបានកើតឡើងដោយអចេតនា៕

អត្ថបទដែលជាប់ទាក់ទង