មិនសរសើរមិនបាន ! លីន សោម៉ា តស៊ូព្យាយាមតាមចាប់ក្ដីស្រម៉ៃបានសម្រេចដូចចិត្ត ក្លាយជាម្ចាស់ជ័យលាភីBEAT THE BEST រដូវកាលទី២

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពីបេក្ខភាពជាច្រើនរូប និងច្រើនខែកន្លែងទៅ ពេលនេះកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី២ បានរកឃើញម្ចាស់ពានរង្វាន់ហើយ ដែលមានសំឡេងពីរោះអាចច្រៀងបានគ្រប់ និងសាកសមជាក្លាយជាម្ចាស់ពានរង្វាន់នៅរដូវកាលនេះ គឺបានទៅលើកញ្ញា លីន សោម៉ា ។

ក្នុងនោះដែរ លីន សោម៉ា ក៏បានសម្ដែងនូវការដឹងគុណ និងអរគុណទៅដល់អ្នកគាំទ្រដែលតែងតែគាំទ្រនាងរហូតមក ដោយចាប់តាំងពីនាងចូលរួមប្រកួត រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ ទើបធ្វើឲ្យបានសម្រេចនូវក្ដីសម្រ៉ៃរបស់នាងបាននៅពេលនេះ លើពីនោះ លីន សោម៉ា ក៏ទទួលបានការអបអរសាទរពីសំណាក់គណកម្មការលោក ឆន សុវណ្ណារាជ អ្នកនាង សួស វិហ្សា លោក ឈឹម សក្កដា និងអ្នកនៅក្នុងសិល្បៈផ្សេងៗទៀត ព្រមទាំងអ្នកគាំទ្រជារបស់នាងជាច្រើនផងដែរ ។

គួរបញ្ជាក់ផងដែរថាកញ្ញា លីន សោម៉ា គឺជាម្ចាស់ពាននៃកម្មវិធីប្រឡងចម្រៀង ផ្កាយរះក្នុងសួន និងធ្លាប់បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងល្បីៗជាច្រើនដូចជា Cambodian Idol , The Mask Singer និងបានក្លាយពីម្ចាស់ពាននៃកម្មវិធី Beat The Best រដូវកាលទីពីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង