ម្ចាស់ស្ថាប័ន Miss Grand Cambodia បានបង្ហើបពីមកុដថ្មីដែលបំពាក់លើម្ចាស់ជ័យលាភីមានតម្លៃរហូតដល់ទៅខ្ទង់លានដុល្លា
អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា ក៏បានបង្ហើបពីមកុដថ្មីបំពាក់លើម្ចាស់ជ័យលាភីគ្រង មកុដប្រចាំឆ្នាំ ២០២៤ នេះ ដែលនឹងរចនាឡើងមានតម្លៃរហូតដល់ ទៅខ្ទង់ ១ លានដុល្លារឯណោះ។ ដោយឡែក ថ្មីៗនេះ មកុដថ្មី Miss Grand Cambodia 2024 តម្លៃ ១ លានដុល្លារនេះ ក៏បានបង្ហាញរូបរាងជាផ្លូវការហើយ ដែលរចនា ឡើងតាមរូបរាងសត្វហង្សរំលេចនូវគ្រាប់ត្បូងពេជ្រធំៗប្រណីតស្អាត ប្លែកភ្នែក ដោយមានឈ្មោះថា «មកុដហង្សសួគ៌»។ ក្នុងនោះ តាមរយៈការបង្ហាញមកុដជាផ្លូវការនេះដែរ ខាងស្ថាប័ន ក៏បានរៀបរាប់ឲ្យដឹងពីការរចនានៃម៉ូដមកុដដ៏មានតម្លៃនេះដែរថា ៖ «មកុដ Miss Grand Cambodia 2024 ថ្មី បំផុសឡើងនូវគំនិត សត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេច ឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តិសម និង មានអំណាច សម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ»៕