មិនធម្មតា ! បទច្រៀងតាមលំនាំចិនរបស់ ប៉ាច គីម និង សយ រតនៈ ទទួលបានការទស្សនារហូតដល់ 1.1M រយៈពេលត្រឹមតែ២ថ្ងៃ

នៅថ្មីៗនេះតារាចម្រៀងដែលជ្រកក្នុងផលិតកម្មរស្មីហង្សមាស ប៉ាច គីមមួយ និង សយ រតនៈ ដែលអ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នាបានចេញបទចម្រៀងមួយ ដែលយកលំនាំដើមតាមបទរបស់ចិន ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍និងមានភាពល្បីល្បាញខ្លាំងបន្ទាប់ពីផ្ទុះរឿងរ៉ាវស្នេហារបស់ Fat Cat កាលពីពេលកន្លងទៅនៅក្នុងប្រទេសចិន ។

ខណៈកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅតារាចម្រៀងដែលជាគូដណ្ដឹងនឹងគ្នាមួយគូនេះ បានចេញនូវបទចម្រៀងមួយបទដែលបង្ហោះចេញពីគណនី Facebook ផ្ទាល់ខ្លួន ដោយមានចំណងជើងថា «កុំរឹងមាំពេក» ដែលយកតាមលំនាំបទដើមរបស់ចិន មកច្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ ប៉ុន្តែក្នុងនោះ ប៉ាច គីមមួយ និង សយ រតនៈ ក៏ទទួលបានទាំងមតិរិះគន់ និងការគាំទ្រជាច្រើនផងដែរ ពីសំណាក់មហាជន ព្រោះតែមានការយល់ឃើញខុសៗគ្នាពីអ្នកគាំទ្រដែលបានស្ដាប់បទចម្រៀងមួយបទនេះហើយ ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបទចម្រៀងរបស់អ្នកទាំងពីរទទួលបានមតិគាំទ្រច្រើនជាង ការរិះគន់ ព្រោះបន្ទាប់ពីទម្លាក់បទ «កុំរឹងមាំពេក» នេះបានត្រឹម២ថ្ងៃប៉ុណ្ណោះ ស្រាប់តែមានការចូលទស្សនារហូតទៅដល់ ១លាន ១សែននាក់ និងComment ល្អៗសរសើរពីអ្នកទាំងពីរជាងច្រើន ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនធំបានលើកឡើងពីអត្ថន័យក្នុងបទចម្រៀងមួយនេះ បន្ទាប់ពីបានស្ដាប់ហើយគឺពិតជាមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតមួយនេះ បន្តទៅមុខទៀតដោយស្នាមញញឹម ៕

អត្ថបទដែលជាប់ទាក់ទង