លោក លាវ វេងហួរ មានចំណុចល្អមួយដែលមនុស្សស្រីគ្រប់គ្នាចង់បានពីគូស្នេហ៍ ទើបធ្វើឲ្យ រឿន ណាត ស្រលាញ់ជាប់ចិត្តបែបនេះ

ទំនាក់ទំនងស្នេហារបស់ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ជាមួយ Mister Friendship International 2023 លោក លាវ វេងហួរ បានបើកបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈក្នុងកម្មវិធី 3Fun កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ពិតជារំភើប និងបានអបអរសាទរដល់អ្នកទាំងពីរ ព្រមទាំងសរសើរថាមួយគូនេះគឺពិតសាកសមជាមួយគ្នាខ្លាំងណាស់ ។

ក្នុងនោះ លោក លាវ វេងហួរ និងកញ្ញា រឿន ណាត បានឲ្យដឹងថា អ្នកទាំងពីរមានឱកាសបានស្គាល់គ្នាជាលើកដំបូង ដោយសារតែបានរួមការងារថតរឿងជាមួយគ្នា និងសម្ដែងជាតួអង្គប្ដី ប្រពន្ធនឹងគ្នាទើបធ្វើឲ្យអ្នកទាំងពីរចាំបាច់ត្រូវតែស្គាល់ពីគ្នាឲ្យបានច្រើន ដើម្បីដាក់អារម្មណ៍ក្នុងការសម្ដែងឲ្យបានល្អ ខណៈក្នុងអំឡុងពេលសម្ដែងគឺបានធ្វើឲ្យពួកគេមានអារម្មណ៍ល្អជាមួយគ្នាទៅវិញទៅមក ទើបសម្រេចចិត្តទាក់ទងគ្នា បន្ថែមពីនោះ កញ្ញា រឿន ណាត បានលើកឡើងពីចំណុចដែលខ្លួនចូលចិត្ត លោក លាវ វេងហួរ ខ្លាំងនោះគឺលោកជាគូស្នេហ៍ដែលអង្គុយចាំនាងតុបតែងខ្លួនបានជាច្រើនម៉ោង ដោយមិនមានការរអ៊ូរទាំអ្វីឡើយ ។

Miss Universe Cambodia 2018 កញ្ញា រឿន ណាត ក៏បានបន្តឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះនាងហាក់មិនទាន់ចង់នឹងត្រឡប់ចូលរួមប្រកួតនៅក្នុងកម្មវិធីណាមួយនៅឡើយទេ ប៉ុន្តែក៏មិនច្បាស់១០០ភាគរយដែរនៅថ្ងៃខាងមុននោះ ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរត្រូវបានមហាជនអ្នកគាំទ្របានដឹងតាំងពីដំបូងៗមកម្ល៉េះ ពោលគឺដឹងមុនអ្នកទាំងពីរបង្ហាញក្នុងកម្មវិធី 3Fun នេះទៅ ព្រោះតែអ្នកគាំទ្រធ្លាប់ចាប់បាន លោក លាវ វេងហួរ ណែនាំកញ្ញា រឿន ណាត ទៅកាន់អ្នកនៅជុំវិញខ្លួនថា រឿន ណាត គឺជាសង្សាររបស់ខ្លួនផងដែរ ៕

ប្រភព 3Fun

អត្ថបទដែលជាប់ទាក់ទង