ក្រោយភ្លៀងមេឃស្រឡះ! ទីបំផុតអ្នកនាង ដេត ម៉ាលីណា ទទួលបានសិទ្ធចិញ្ចឹមកូនទាំងបីវិញហើយ

មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាដឹងក្រាស់ក្រែលដែរមកហើយពី បញ្ហារឿងរ៉ាងជម្លោះដណ្ដើមកូនទាំងបីនាក់របស់អ្នកនាង ដេត ម៉ាលីណា និងអតីតស្វាមីលោក ឌួង ឆាយ រហូតដល់មានការប្ដឹងផ្ដល់គ្នាទៅវិញទៅមកនៅសាលាដំបូងរាជធានីភ្នំពេញជាច្រើនឆ្នាំមកហើយនៅតែមិនទាន់ចប់ ដោយម្ខាងៗបានលើកហេតុផលមកផ្សេងៗគ្នាច្រើន ដើម្បីឲ្យតុលាកាកាត់ក្ដីថាឲ្យកូនប្រុសស្រីទាំងបីនាក់នេះ ទៅរស់នៅនិងស្ថិតនៅក្រោមការមើលថែរបស់អ្នកនាង ដេត ម៉ាលីណា ឬលោក ឌួង ឆាយ ។

ខណៈរឿងរ៉ាវកាន់តែវែងឆ្ងាយមិនអាចដោះស្រាយបាន រហូតដល់ថ្នាក់អ្នកនាង ដេត ម៉ាលីណា ស្រែកយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចង់ជួបមុខកូន ដែលធ្វើឲ្យមហាជនផ្ទុះការវែកញែកពេញលើបណ្ដាញសង្គម និងបានសម្ដែងនូវក្ដីអាណិតដល់អ្នកនាង ដេត ម៉ាលីណា ដែលជាម្ដាយខំពពោះពពោះកូន ៩ខែ ១០ថ្ងៃតែមិនអាចរស់នៅជួបជុំកូនប្រុសស្រីបាន ។

បន្ទាប់រឿងរ៉ាងនេះបានស្ងប់ស្ងាត់ ស្រាប់តែនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាមួយកូនៗទាំងបីនាក់របស់អ្នកនាង និងបានភ្ជាប់មកជាមួយសំណេរថា «សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចផ្ដល់យុត្តិធម៌ជូននាងខ្ញុំវិញហើយ និងបានអរគុណទៅដល់
១.ឯកត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
២.ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
៣.ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង
៣.លោក សួស សំអាត និងក្រុមប្រឹក្សា ជាចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
៤.លោក កែវ វណ្ណៈ ក្រឡាបញ្ជី
ដែលលោកបានពិនិត្យដោយបានយកចិត្តទុកដាក់ ពិនិត្យតាមអង្គហេតុពិត និងភស្ដុតាងពិត ដែលបានសម្រេចប្រគល់កូនមកឲ្យនាងខ្ញុំជាអ្នកមានសិទ្ធិអំណាចមេបាលើកូនវិញ។ នាងខ្ញុំពិតជារំភើបចិត្តជាខ្លាំង ដែលបានជួបជុំកូនៗវិញ និងបានរស់នៅជុំគ្រួសារ ជុំបងប្អូនវិញ។ នាងខ្ញុំមានតែការអរគុណ និងសូមជូនពរដល់ ឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងចៅក្រមប្រឹក្សា ក្រឡាបញ្ជី ទាំងអស់សូមឲ្យមាន សុខភាពល្អ សំណាងល្អ ដើម្បីឲ្យបន្ដដឹកនាំ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់រូប »។

ក្នុងនោះក៏មានមហាជនជាច្រើនបានចូល Comment អបអរសាទរដល់អ្នកនាង ដេត ម៉ាលីណា ដែលបានទទួលបានយុត្តិធម៌ និងបានរស់នៅជួបជុំជាមួយកូនៗទាំងបីរបស់នាងវិញ ៕

អត្ថបទដែលជាប់ទាក់ទង